រថយន្តដឹកអ្នកជំងឺមន្ទីរពេទ្យស្រុកជើងព្រៃ ជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យរបួសធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តកំពង់ចាម នៅលើផ្លូវជាតិលេខ៦  ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាមុយនៃមន្ទីរពេទ្យស្រុកជើងព្រៃ និងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានកើតឡើងកាលពីវេលាម៉ោង២១ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកជើងព្រៃឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងរវាងរថយន្ដសាម៉ុយរបស់មន្ទីរពេទ្យស្រុកជើងព្រៃ១គ្រឿង ម៉ាកម៉េកហ្សុស ពណ៌ស ពាក់ស្លាកលេខរដ្ឋ12. 2.0940 បើកបរដោយឈ្មោះ ហ៊ែល សៀងលី ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ ចាម ដែលមានទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចខាងលើបានប៉ះទង្គិចពីក្រោយរថយន្ដ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកគ្មាន អ្នកបើកបរគេចខ្លួនបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយការពិនិត្យ និងវាស់វែងឃើញថាករណីនេះ គឺខាងអ្នកបើកបររថយន្តសាមុយ បើកក្នុងល្បឿនលឿន សង្ស័យប្រញាប់ដឹកអ្នកជំងឺមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅភ្នំពេញ ជាអកុលសជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយ បណ្ដាលឲ្យរបួសមនុស្ស៥នាក់ ស្រាល៣នាក់ និងធ្ងន់២នាក់ និងខូច រថយន្ដ២គ្រឿង ស្រាល១គ្រឿង , ធ្ងន់១គ្រឿង (រថយន្ដសាម៉ុយ) ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍រួចមាន ៖ ១-ឈ្មោះហ៊ែល សៀងលី ភេទប្រុស អាយុ ៥០ឆ្នាំ (អ្នកបើកបររថយន្ដសាម៉ុយ) ស្រាល ,២-ឈ្មោះម៉ាត់ រសែត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅរាជ ធានីភ្នំពេញ របួស ស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ,៣- ឈ្មោះសេត សេណាល់ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ  របួសស្រាល (អ្នករួមដំណើររថយន្ដសាម៉ុយ ) ,៤-ឈ្មោះហង្ស ចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  របួសធ្ងន់ (អ្នករួមដំណើររថយន្ដសាម៉ុយ) និង៥- ឈ្មោះសាត សាឡែត ភេទប្រុស អាយុ៣២ឆ្នាំ  មានទីលំនៅរាជធានីភ្នំពេញ  របួសធ្ងន់  (អ្នករួមដំណើររថយន្ដសាម៉ុយ) ។

ចំពោះអ្នករបួសទាំងអស់ ត្រូវសមត្ថកិច្ចចាត់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរ​បាល ដើម្បីដោះស្រាយគ្នាតាមច្បាប់​ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print