ឆេះ​ដេប៉ូ​លក់គ្រឿង​សំណង់​ទាំង​យប់​ ខណៈ​ម្ចាស់​ផ្ទះ​មិន​នៅ​

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ដេប៉ូលក់គ្រឿងសំណង់មួយកន្លែងស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ បានត្រូវ​ អគ្គីភ័យ​ឆាបឆេះ​កាលពីក្បាលព្រលប់​ ថ្ងៃ​ទី១៣​ ខែសីហា​ ឆ្នាំ​២០១៩​ បណ្តាលអោយអគ្គីភ័យបំផ្លាញអស់ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់មួយចំនួន តែមិនបង្កអោយគ្រោះ​ថ្នាក់ដល់ជីវិត​មនុស្ស​នោះឡេីយ​ ។

ទីតាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​ខាងលេីមានម្ចាស់​ឈ្មោះ​រុន សុខថេន ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មានទីតាំងនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ​ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាអោយក្រុមពន្លត់អគ្គីភ័យចេញរថយន្តចំនួន ៤គ្រឿង ក្នុងនោះ រថយន្តស្រុកកំពង់សៀម ១គ្រឿង, រថយន្ត របស់ស្នងការដ្ឋានខេត្ត ៣គ្រឿង ចេញប្រតិបត្តិការជាបន្ទាន់ ។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល​ អោយដឹងថា​ មិនដល់រយៈពេល​២ម៉ោង​ ករណីអគ្គិ​ភ័យនេះ កម្លាំង​បានគ្រប់គ្រងទាំងស្រុង ហេីយ​បានរលត់នៅវេលាម៉ោង២១: ៣០​ នាទី ដោយប្រើប្រាស់អស់ទឹក១៦រថយន្ត ។

លោកបញ្ជាក់ថា​ ទំហំនៃការខូចខាត​ អគ្គិភ័យបានបំផ្លាញ ម៉ូតូ១គ្រឿង ឈើ និងសម្ភារគ្រឿងសំណង់អស់មួយចំនួន តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ​ ។ ចំពោះ​មូលហេតុវិញ លោកស្នងការមិនទាន់អាច​ បញ្ជាក់ឲ្យដឹងនៅ​ឡើយទេ ព្រោះនៅពេលនេះកម្លាំងជំនាញ​ កំពុងស្រាវជ្រាវ ខណៈ​ម្ចាស់ផ្ទះក៏មិននៅ​ ៕​ ដោយ​ ៖​ វណ្ណៈ

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print