លិចទូកដឹកជនភៀសខ្លួននៅលីបី មនុស្ស​១០០នាក់សង្គ្រោះទាន់ពេល

ចែករំលែក៖

ក្រុមជនភៀសខ្លួនលីបីនៅតែបន្តព្យាយាមចូលទៅកាន់តំបន់អឺរ៉ុប ដោយបានប្រថុយនឹងគ្រោះថ្នាក់ឆ្លងកាត់មហាសមុទ្រ​ ។ កាលពីថ្ងៃ១៣ ខែសីហាន កម្លំាងការពារដែនជួយសង្គ្រោះ បានជនភៀសខ្លួន​ប្រមាណ​១០០ នាក់ រួចផុតពីក្តីស្លាប់ដោយសារលិចទូក ។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) កាលពីថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ក្រុមជនចំណាកស្រុកជាង ១០០នាក់ ត្រូវបានគេជួយសង្គ្រោះនៅឯឆ្នេរសមុទ្រ ភាគខាងលិចប្រទេសលីប៊ី ខណៈសង្គ្រាមផ្ទៃក្នុងនៅទីនោះកាន់តែមានសភាពខ្លាំងឡើងៗ បើទោះបីជាសហគមន៍អន្តរជាតិធ្វើការអំពាវនាវឲ្យ ភាគីលីប៊ីទាំងពីរបក្សបញ្ឈប់យ៉ាង ណាក្តី។ 

តាមរយៈលិខិតបើកចំហមួយ ដែលបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីម្សិលមិញ អង្គការ IOM ប្រចាំនៅប្រទេសលីប៊ីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមជនចំណាកស្រុកប្រហែល ១០០នាក់ ទើបតែត្រូវបានគេបញ្ជូនឲ្យត្រឡប់ទៅកាន់ឆ្នេរសមុទ្រ នៃប្រទេសលីប៊ីវិញហើយ ខណៈការប៉ះទង្គិចគ្នានៅទីនោះ មានសភាពកាន់តែខ្លាំងឡើង» ។

អង្គការខាងលើដដែលបានបន្ថែមទៀតថា «ខណៈពេលដែលក្រុមការងាររបស់យើង ដែលមានវត្តមាននៅទីនោះដើម្បីផ្តល់ជំនួយបន្ទាន់ យើងសូមបញ្ជាក់ម្តងទៀតថា ប្រទេសលីប៊ីមិនមែនជាកំពង់ផែដែលមានសុវត្ថិភាព សម្រាប់ការចុះចតនោះទេ»។គួរជម្រាបជូនថា ដោយសារតែបញ្ហាអសន្តិសុខ និងភាពវឹកវរ បានធ្វើឲ្យប្រទេសនៅទ្វីបអាហ្រ្វិកមួយនេះ ក្លាយជាប្រទេសឆ្លងកាត់ដ៏ពេញនិយមមួយ សម្រាប់ជនអន្តោប្រវេសន៍ ដែលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប ខណៈមានមនុស្សជាច្រើនបានប្រថុយជីវិត និងស្លាប់ក្នុងការប្រថុយប្រថាននេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print