ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានចូលធ្វេីសកម្មភាពផ្លោះរបងឃ្លាំងស្តុបទំនិញមួ យកន្លែង គាស់ទ្វារលួច លុយអស់ចំនួ ន៣០០ដុល្លាររួចគេចខ្លួនបាត់ដោ យសុវត្តិភាព ។ ករណីនេះបានបង្កការភ្ញាក់ផ្អេី លកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅឃ្លាំងស្តុកឥវ៉ាន់ តាមមហាវិថីឈ្នះ=ឈ្នះ ភូមិត្រពាំងពោធិ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីមេការបានរៀបរាប់ឲ្យដឹងថា ទីតាំងឃ្លាំងខាងលើ ស្តុកទំនិញមកពីប្រទេសជប៉ុន ហើយរាល់ថ្ងៃយប់ សន្តិសុខ មានយាមតែខាងមុខ ខាងក្រោយរបងជុំវិញ ការងារធ្វើតែពេលថ្ងៃ យប់ឡើងបិទទ្វារ ហើយនៅព្រឹកថ្ងៃ១៥នេះ ខណ:ដែលបុគ្គលិក នាយកក្រុមហ៊ុន មកចូលធ្វើការស្រាប់តែ ឃើញទ្វារឃ្លាំង ទ្វារការិយាល័យ ត្រូវបានជនសង្ស័យគាស់របើកផ្តាច់សោចោល កាមេរ៉ាសុវត្តិភាពកាច់ បង្វែរខុសគោលដៅ ប្រព័ន្ធការពារ សុវត្តិភាពស៊ីរ៉ែនកាត់ផ្តាច់ខ្សែចោល ។
តាមការពិនិត្យលើកាមេរ៉ាសុវត្តិ ភាព ឃើញថា ជនសង្ស័យ មានគ្នា៣នាក់ ពាក់ម៉ាស និងពាក់មួកសុវត្តិភាព បានផ្លោះរបងចូលធ្វើសកម្មភាពនៅវេលាម៉ោង១ និង៤៣នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ។
តាមការអះអាងពីមេការថា ក្រោយរួមសហការជាមួយកម្លាំងសមត្ថកិច្ចត្រួតពិនិត្យជាក់ស្តែងឃើញថា ជនសង្ស័យចូលធ្វើសកម្មភាព ក្នុងបន្ទប់ការិយាល័យ លួចយកលុយក្នុងថតតុអស់៣៥០ដុល្លារ ។ រីឯឃ្លាំង ស្តុកឥវ៉ាន់ មានទ្វារមួយជាន់ទៀត មិនមានបាត់បង់ឡើយ ។
តែទោះជាយ៉ាងណាក្តី ករណីខាងលើខូចខាតទ្វារអស់២ លុយអស់៣៥០ដុល្លារ កាត់ខ្សែសុវត្ថិភាព កាមេរ៉ាសុវត្តិភាព កាច់បង្វែរខុសទិសដៅ តំណាងក្រុមហ៊ុន ប្តឹងសមត្ថកិច្ចឲ្យបន្តជួយស្រា វជ្រាវ មុខសញ្ញាលួចខាងលើ ៕សុខាសែនជ័យ