ភ្នំពេញ៖ ជនសង្ស័យ៩នាក់ ដែលពាក់ព័ន្ធនិងបទល្មើស៣ ករណីផ្សេងគ្នា ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូ ន ទៅកាន់ តុ លាការ នៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ ២០១៩នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ក្នុងបទល្មើសរបស់ជនសង្ស័យខាងលើ រួមមាន ករណីទី១៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀ ន ករណីទី២៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន , ករណីទី៣៖ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ។
មន្ត្រីនគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្ យដឹងថា ជនសង្ស័យទាំង៩នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើ ការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយត្រូវបានបញ្ចាប់នីតិ វិ ធី សាកសួរ និ ងកសាងសំណុំរឿងរួចរាល់ ហើយពួកគេក៏បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាកា រ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ តែម្តង ។
ជាមួយគ្នានោះ លោក វរៈ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូ លដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំ នើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំ ងរបស់លោកចុះទៅបង្ក្រាបឲ្យ បាន ទាន់ពេ លវេលាផង ដែ រ ៕ចន្ទ លីហ្សា