នារីម្នាក់បានលោតសម្លាប់ខ្លួនពីចំណតរថយន្តអគារផ្សារទំនើបAEON2 ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើចំណតរថយន្តអគារជាន់ទី៣នៃផ្សារទំនើបAEON 2 ស្ថិតក្នុងទឹកដីខណ្ឌសែនសុខ  បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុ ។

ប្រភពព័ត៌មានឲ្យដឹងថា ករណីមនុស្សលោតសម្លាប់ខ្លួនខាងលើនេះបានកើតឡើង កាលពីវេលាម៉ោងប្រមាណ​ជា១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចចំណតរថយន្តនៃអាគារផ្សារទំនើបAEON2 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នារីរងគ្រោះមិនទាន់ស្គាលអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៍ផ្កាឈូក ខោជើងវែង ៕ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print