បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូជិះបុករបួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ បានបើករថយន្តកូរ៉ូឡាមួយគ្រឿងបត់់ឆ្លងផ្លូវមិនប្រ័យត្នត្រូវយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន និងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងខាងមុខពេញទំហឹងបណ្តាលឲ្យដួលរងរបួសធ្ងន់ទាំង៣នាក់ កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ បើករថយន្តកូរ៉ូឡា ពណ៌សមួយគ្រឿង គ្មានស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនបានបត់ឆ្វេងដៃឆ្លងមកផ្លូវ២០៥ ពេលនោះក៍មានម៉ូតូមួុគ្រឿងម៉ាកQBX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HR-9930 ជិះដោយយុវជន៣នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើងយ៉ាងលឿន និងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀរថយន្តផ្នែកពីមុខខាងស្តាំពេញទំហឹង បណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ទាំង៣នាក់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិក ហុងហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print