ស្លាប់និងរបួសធ្ងន់ពីរនាក់ ករណីហេតុការគ្រោះថ្នាក់ចរាចរណ៏លើកណាត់ផ្លូវជាតិលេខ៦

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូបុកជាមួយម៉ូតូ កាលពីវេលាម៉ោង៥ និង៥៥នាទីភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅលើកណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវបំបែកចូលទៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ស្ថិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត សួន នីប៉ូបានឲ្យដឹងថា៖ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ សុង បេឡា ភេទប្រុស២៨ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បើកបរម៉ូតូម៉ាកហុងឌ្រីម ពណ៌ខ្មៅ ធុនសេ ១២៥ ជាបុគ្គលិកអង្គការប្រាសាក់ និងជនរងគ្រោះដែលស្លាប់ឈ្មោះតាន់ ឌឿន ភេទប្រុសអាយុ​៧៦ឆ្នាំ នៅភូមិសូភី កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូឆាលី ។

លោកបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ឈ្មោះ តាន់ ឌឿន គាត់បានបើកបរម៉ូតូ ម៉ាកឆាលី ក្នុងទិសដៅពីលិចទៅកើត ពេលដល់ចំណុច កើតហេតុផ្លូវបំបែក បានបត់ឆ្វេងទៅដើម្បី ទៅមើលចម្ការស្របពេលនោះ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបើកបរដោយឈ្មោះសុង បេឡា បើកស្របទិសគ្នាពីពីក្រោយក្នុង ទិសដៅពីលិចទៅកើត លុះទៅដល់ចំណុចកើតហេតុបានទាក់និងដៃចង្កូត បណ្តាលឲ្យលោកតាតាន់ ឌឿន ដួលខ្ទាតទៅលើទ្រូងថ្នល់ ក៏ត្រូវរថយន្ត១គ្រឿងមិនស្គាល់ម៉ាក បើកបរស្របទិសកិនពីលើជនរងគ្រោះបណ្ដាល់ឲ្យ ស្លាប់តែម្ដង ចំណែករថយន្តបើករត់គេចខ្លួនបាត់ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។ចំណែកឈ្មោះតាន់ បេឡា ទៅលើចិញ្ចើមថ្នល់រងរបួសធ្ងន់បាក់ឆ្អឹងស្លាបប្រចៀវ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

ចំពោះវត្ថុតាងម៉ូតូទាំង២គ្រឿងខូចខាតស្រាល សមត្ថកិច្ចបានយកមករក្សាទុក នៅការិយា ល័យ នគរបាលចរាចរណ៍ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ នីម វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print