កំពុងជិះម៉ូតូមិនស្រួលខ្លួនឈប់ដេកនៅចំណតឡានក្រុងដាច់ខ្យល់ស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅចំណតឡានក្រុង​នៅចំណុចមុខព្រលានអន្តរជាតិពោធិ៍តិនតុង​ តាមមហាវិថីសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងភូមិព្រៃទា​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ខែសីហា​ឆ្នាំ២០១៩​ នេះខណះដែលជិះម៉ូតូម្នាក់ឯងដោយមានអាការះមិនស្រួលក៏ឈប់ដេក។
តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសខាងលេីជិះម៉ូតូម៉ាកវេងពណ៍ខ្មៅ​ គ្មានស្លាកលេខ​ ធ្វេីដំណេីរតាមមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីហេតុក៏បានឈប់ម៉ូតូហេីយបានដេកនៅលេីចំណតឡានក្រុងស្រាប់តែដាច់ខ្យល់ស្លាប់បាត់តែម្តង។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញានៅឡេីងទេ​ ពាក់អាវសដៃវែង​ ស្លៀកខោខ្មៅជេីងខ្លី។
ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុពិនិត្យជាក់ស្តែងហេីយបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរ​ រួចបានយកទៅតម្កល់ទុកនៅវត្តរងចាំស្វែងរកសាច់ញាតិដេីម្បីមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print