ឆ្លងចរន្តអគ្គីសនីពីប្រអប់ភ្លើង បណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គីសនីមួយបានកើតឡើងនិងបង្កជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញមានការទុស្សេចេញពីកាប៊ុិន ប.ត 479-119 ត្រង់ចំណុចកើតហេតុជាខ្លាំង រួចក៏មានអណ្ដាតភ្លើងឆាបឆេះរីករាយដាលយ៉ាងសន្ធោសន្ធៅ និងធ្វើឲ្យប្រជាពលរដ្ឋកំពុងដេកលង់លក់ស្រួល ក៏បាននាំគ្នារត់ចេញក្រៅផ្ទះទាំងទឹកមុខភ័យខ្លាច ។

ក្នុងករណីនេះ បងប្អូនប្រជាពលរដ្ឋ បានសហការជាមួយកម្លាំងសមត្ថកិច្ច យកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់យ៉ាងញ៉ាប់ដៃ ញ៉ាប់ជើង អស់ជាច្រើនបំពង់ នៅតែមិនរលត់ រហូតប្រជាពលរដ្ឋទាញ ទយោទឹកបាញ់ពន្លត់ដោយខ្លួនឯង ទើបរត់ទៅវិញជាស្ថាព័រ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់បានរងរបួសនោះទេ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print