ចុះពីលេីយន្តហោះឡេីងជិះកង់បី ត្រូវជនសង្ស័យឆក់ការបូបស្ពាយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសជនជាតិចិនគ្នា២នាក់ ទើបតែចុះពីលើយន្តហោះ ហេីយបានឡេីងជិះម៉ូតូកង់បី បំណងទៅរក សណ្ណាគារស្នាក់នៅ ស្រាប់តែត្រូវបានជនសង្ស័យជិះម៉ូតូមកឆក់កាបូបស្ពាយចំហៀងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខស្តុបព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាជនជាតិចិន ចំណែកសម្ភារ:បាត់បង បើតាមកាយវិការ ជនរងគ្រោះ បាត់លុយ លិខិតឆ្លង ដែន និងឯកសារផ្សេងៗ ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនជាតិចិន ២នាក់ ជិះម៉ូតូកង់បី ទើបចេញពីក្នុងព្រលានពោធិ៍ចិនតុងធ្វេីដំណេីរលេីមហាវិថីសហព័ន្ធរុស្សី ពីលិចទៅកើត ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមកអែបខាងស្តាំម៉ូតូកង់បី ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ពីជនជាតិចិនម្នាក់ បានសម្រេច ជិះគេចខ្លួនទៅបាត់ ។
តាមកាយវិការបស់ជនរងគ្រោះ ព្រោះមិនអាចទំនាក់ទំនងភាសារកើត ជនរងគ្រោះបង្ហាញថាខ្លួនទើបតែចុះពីលើយន្តហោះ ជិះម៉ូតូកង់បី ទៅរកផ្ទះសំណាក់ គ្រាន់តែម៉ូតូកង់បី បត់ឡើងមាហាវិថីសហព័ន្ធរុស្សី ស្រាប់ តែជនសង្ស័យឆក់យកកាបូបស្ពាយចំហៀងទៅបាត់ ។
ក្រោយសាកសួររួចច បាននាំជនរងគ្រោះទៅប៉ុស្តិ៍កាកាប២ ដេីម្បីដាក់ពាក្យបណ្តឹងងាយស្រួលនគរបាលស្រាវ​ជ្រាវតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print