អាជ្ញាធរខណ្ឌមានជ័យ ចុះបិទអាជីវកម្ម ស្តុកខ្សាច់នេះ ក្រោយគ្មានលិខិតអនុញ្ញាតនិងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងស្តុកខ្សាច់របស់ឈ្មោះ ថុង គឹមហេង ដែលស្ថិតនៅបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ចុះមកបិទទីតាំងស្តុកខ្សាច់នេះជាបណ្ដោះអាសន្ន ។បន្ទាប់ពីមានចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតមួយ ជូនអភិបាលខណ្ឌមានជ័យ ឲ្យចុះបិទអាជីវកម្ម ស្តុកខ្សាច់នេះ ដោយហេតុផលថា គ្មានលិខិតអនុញ្ញាត និងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំក្រុមការងារចុះបិទអាជីវកម្មខ្សាច់នេះ បានឲ្យដឹងថា អាជ្ញាធរបានណែនាំដូចតទៅ៖ ទី១; ហាមមិនឲ្យរថយន្តដឹក ខ្សាច់ ដឹកដី នឹងដេប៉ូខ្សាច់ ដែលបង្កផលប៉ះពាល់លើផ្លូវ ៦០ម៉ែត្រ មិនអនុញ្ញាតបន្តការដឹកទៀត ចេញជាដាច់ខាត ;ទី២. ពនូកខ្សាច់ដែលគេត្រូវយកចេញឲ្យទាបស្មើដី មិនឲ្យគរខ្ពស់ដូចបច្ចុប្បន្នទៀតឡើយ ;ទី៣. ការដ្ឋានត្រូវចាក់សោរបិទ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការរួចក្រុមការងារ បានអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងឲ្យម្ចាស់ទីតាំងឈ្មោះ ថុង គឹមហេង ផ្តិតមេដៃលើសេចក្តីជូនដំណឹងទទួល ហើយម្ចាស់យល់ព្រមបញ្ឈប់តាមការណែនាំរបស់ រដ្ឋបាលខណ្ឌមានជ័យផងដែរ ៕ ភារ៉ា ដង្កោ

   

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print