ចោរលួច​ឈើ​២​នាក់​ត្រូវ​ចាប់ខ្លួន​ ពេល​បញ្ជូន​ទៅ​សួរ​ចម្លើយ​ជន​ សង្ស័យ​ទាញ​ដំបង​វាយ​កញ្ចក់​រថ​ យន្ដ​នគរបាល​យក​កាំភ្លើង​បាញ់​រត់​ ជាន់​គ្នា

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ ជនសង្ស័យ​២​ នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ ករណី​លួច​ឈើ​បេង​របស់​គេ​ ហើយ​ពេល​ ដែល​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាកសួរ​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ ទាញ​យក​ដំបង​វាយ​កញ្ចក់​រថយន្ដ​សមត្ថ​ កិច្ច​បាញ់​តដៃ​ធ្វើ​ឱ្យ​នគរបាល​រត់​ជាន់​ ជើង​គ្នា​ ។​

12434321_940161166038944_1582147976_n

​ករណី​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ភូមិ​-​ឃុំ​ទំនប់​ដាច់​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដ​ ឧត្ដរមានជ័យ​ ។​

​នគរបាល​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​បាន​ ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ជា​ចោរលួច​ ឈើ​ត្រូវ​បាន​ចាប់ខ្លួន​ទី​១-​ឈ្មោះ​ កែវ​ រតនៈ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ និង​ទី​២-​ ឈ្មោះ​ កែវ​ ទូច​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ អ្នក​ទាំង​២​ជា​បងប្អូន​បង្កើត​រស់នៅ​ភូមិ​-​ ឃុំ​កើតហេតុ​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ ខាងលើ​នេះ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ ក្រោយ​ពី​បាន​លួច​យក​ឈើ​បេង​មួយ​សន្លឹក​ ទំហំ​០,៤៥​ម៉ែត្រ​គុណ​០,៥០​ម៉ែត្រ​ ប្រវែង​ ១,៣០​ម៉ែត្រ​ ជា​របស់​ឈ្មោះ​ ជ័យ​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​ដដែល​បាន​ បន្ដ​ថា​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​*​ពេល​ដែល​សមត្ថកិច្ច​ កំពុង​សួរ​ចម្លើយ​ ជនសង្ស័យ​ឈ្មោះ​ កែវ​ ទូច​ ដែល​ជា​ប្អូន​របស់​ឈ្មោះ​កែវ​ រតនៈ​ បាន​ស្ទុះ​ទៅ​យក​ដំបង​ឈើ​វាយ​បំបែក​ កញ្ចក់​រថយន្ដ​របស់​នគរបាល​ម៉ាក​កាម​រី​ ពណ៌​ស្ករ​ រួច​ឆក់​យក​កាំភ្លើង​អាកា​ស្វាយ​ បត់​រត់​ចូល​ព្រៃ​ខាងក្រោយ​ផ្សារ​ភូមិ​ ។​ ពេល​នោះ​សមត្ថកិច្ច​បាន​ដេញ​តាមតែ​ ត្រូវ​ជនសង្ស័យ​បាញ់​មក​លើ​សមត្ថកិច្ច​ នគរបាល​ចំនួន​១៥​គ្រាប់​ ។​ ភ្លាមៗ​នោះ​ កម្លាំង​សមត្ថកិច្ច​បាន​ព័ទ្ធ​ចាប់​សហការ​ ជាមួយ​កម្លាំង​កងពលតូច​ផ្នែក​សឹក​រង​ ស្រុក​ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ ដដែល​ទើប​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ វាយ​កញ្ចក់​រថយន្ដ​យក​កាំភ្លើង​សមត្ថ​ កិច្ច​នេះ​បាន​ ។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទំនប់​ដាច់​បាន​ លើក​ឡើង​ថា​ នេះ​សំណាង​ហើយ​ដែល​ ជនសង្ស័យ​បាញ់​មិន​ត្រូវ​ ម្ល៉េះ​សមត្ថកិច្ច​ មួយ​ចំនួន​ប្រាកដជា​មាន​អ្នក​ស្លាប់​ និង​ របួស​ជា​មិន​ខាន​ ដោយសារ​តែ​ការ​ធ្វេស​ ប្រហែស​ ៕​

12431576_940161172705610_2124417454_n

12399489_940161149372279_1718366407_n

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print