ពង្រឹងពង្រីកចំណងទាក់ទងសាមគ្គីភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការរវាងកងទ័ពជំនាញប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ: ក្នុងជំនួបពិភាក្សាការងារ ផ្លាស់ប្តូរបទពិសោធន៍ជំនាញវិទ្យុ ទាក់ទង មួយរវាងលោកឧត្តមសេនីយ៍ ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ជា មួយលោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន មេបញ្ជាការបញ្ជា ការដ្ឋានវិទ្យុទាក់ទង កងទ័ពប្រជាជនវៀតណាម នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី ២៧ ខែសីហា ឆ្នាំ២០១៩។ ​​ លោឧត្តមសេនីយ៍ទោ នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួង ការពារជាតិ ជំនួសមុខឲ្យថ្នាក់ ដឹកនាំក្រសួង សំដែងការស្វាគម ន៍យ៉ាងកក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិ ភូយោធាជាន់ខ្ពស់មេបញ្ជាការ បញ្ជាការដ្ឋានវិទ្យុទាក់ទង កងទ័ ពនៃសាធារណរដ្ឋសង្គមនិយ មវៀតណាម នៅលើទឹកដីកម្ពុជា លើកនេះ ដោយលោកនា យកនាយកដ្ឋានបញ្ជូនសារ ចាត់ ទុកថា : តាមរយៈដំណើទស្ស នកិច្ចជាផ្លូវការ ណ៍និងមិត្តភាព របស់គណៈប្រតិភូលើកនេះ នឹងនាំមកនូវការពង្រឹងពង្រីក ចំណង ទាក់ទងសាម គ្គីភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការរវាងកង ទ័ពជំនាញប្រទេ សទាំង ពីរកម្ពុជា នឹងវៀតណាម កាន់តែមានភាពជិតស្និតថែមទៀត ។

លោកឧត្តមសេនីយ៍ត្រី ឃុគ ដាំងទុន បញ្ជាក់ថាៈ នេះជាលើក ទីមួយហើយដែលលោក ដឹកនាំគណៈប្រតិភូបញ្ជាការដ្ឋានវិទ្យុ ទាក់ទង កងទ័ពប្រជាជនវៀតណាម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា បានផ្លាស់ប្តូរ និងសិក្សាដកពិសោធន៍ការងារជំនាញវិទ្យុទាក់ទង ពីគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ ទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ។

លោកចាត់ទុកថាៈ នេះជាទំព័រប្រវត្តិសាស្ត្រសំរាប់ឲ្យស្ថាប័នកង ទ័ពជំនាញវិទ្យុទាក់ទងទាំងពីរផ្សារភ្ជាប់កាន់ តែជិតស្និទ្ធិថែម ទៀតលើកិច្ចទំនាក់ទំនងសហប្រតិបត្តិការ បញ្ជាការដ្ឋានវិទ្យុ ទាក់ទង និងនាយកដ្ឋានបញ្ជូនសារកងទ័ពប្រទេសទាំង ពីរ។   លោកឧត្តមសេនីយ៍ត្រីបញ្ជាក់ទៀតថាៈ ប្រទេសយើងទាំងពីរ បើគិតមកទល់ពេលនេះទំនាក់ទំនងរវាងរដ្ឋាភិបាល កងទ័ពនិងប្រជាជន យើងទាំងពីរ មានប្រវត្តិតស៊ូរួមគ្នាក្នុងការរំដោះប្រទេ សពីនឹមអាណានិគមនបរទេស មានរយៈ ពេលជាយូអង្វែងឆ្នាំមកហើយ រហូតមកទល់ពេលនេះចំណង ទាក់ទងនៃការឹតចំ ណងសាមគ្គីភាព មិត្តភាព ដែលធ្លាប់ជួយគ្នាទៅវិញទៅមក គឺយើងនៅតែបន្តពង្រឹងពង្រីកកាន់តែល្អថែមទៀត ។ ពីពេលនេះតទៅមុខទៀត លោកសង្ឃឹមថាៈ ទំនាក់ ទំនងកងទ័ពយើងទាំង ពីរ នឹងកាន់តែបានផ្សារភ្ជាប់កាន់តែស្អិតល្មួតតថែមទៀត ប្រក បដោយអត្ថន័យដ៍ជ្រាលជ្រៅ ។ យើងនឹងបន្តការផ្លាស់ប្តូរទស្ស នកិច្ចរវាងជំនាញទាំងពីរ ទៅវិញទៅមកតាមពេលវេលាណា មួយសមស្របដែលអាចធ្វើទៅបាន ។

លោកឧត្តសេនីយ៍ បញ្ជាការដ្ឋានវិទ្យុទាក់ទងកងទ័ពប្រជាជនវៀតណាមបញ្ជាក់ទៀតថា : បច្ចុប្បន្នសាលាបណ្ដុះ បណ្ដាលជំនាញវិទ្យុទាក់ទង របស់កងទ័ពប្រជាជនវៀតណាម បាននិងកំពុងបណ្ដុះបណ្ដាលដល់នាយទាហានរបស់កម្ពុជា លើជំនាញផ្នែកវិទ្យុទាក់ទង ជាច្រើននាក់ ។ អ្នកខ្លះបញ្ចប់ការសិក្សានៅប្រទេសវៀត ណាម វិលត្រឡប់មកកម្ពុជាវិញ និងមួយចំនួនទៀត កំពុងបន្តកម្មសិក្សានៅប្រទេសវៀតណាម ។

លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល ឯកភាពតាមសំ ណើរបស់លោកឧត្តមសេនីយ៍ត្រី ឃុត ដាំងទុន ប៉ុន្តែ លោកឧត្តមសេនីយ៍ទោ  ស្នើរដល់ភាគីមិត្ត បន្តជួយដល់ទ័ពជំនាញបញ្ជូនសារកម្ពុជាបន្តទៀត ពិសេ សអង្គភាពបញ្ជូនសារ (ខ. ភ.ម)ដែលប្រតិបត្តិការផ្ទាល់របស់អគ្គមេបញ្ជាការ(ខ.ភ.ម )លើការងារបណ្តុះបណ្តាលជំនាញ ទាំងផ្នែកបច្ចេកទេស  ឧបករណ៍ សម្ភារ ព្រមទាំងសំណង់អាគារសិក្សាជំនាញ ដែលស្ថិតនៅតំប ន់ទន្លេកន្ទិល ក្នុងខេត្តកំពង់ស្ពឺ បច្ចុប្បន្ន និងបណ្ដាសាលា របស់ (ខ.ភ.ម) ដ៍ទៃទៀត ទៅតាមអ្វីដែលភាគីមិត្តធ្លាប់បានជួយរហូ តមក ។ ភាគីមិត្តទទួលយកសំណើរបស់ភាគីកម្ពុជា រាយការ ណ៍ជូនថ្នាក់ដឹកនាំ កងទ័ពប្រជាជនវៀតណាមដោះស្រាយជូនក្រោយ ពីបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print