ខេត្តបន្ទាយមានជ័យ៖ គ្រាប់បេ៤០.៥ គ្រាប់ត្បល់៦០, គ្រាប់ដេកា៨២ ,គ្រាប់DK និងមីនតោនសរុបប្រហែលជិត១តោន ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងភូមិព្រៃតាកែយ៉ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ខណៈកាប់ឆ្ការព្រៃ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០១៩នេះ ក្នុងកម្លាំងសរុបចំនួន១៥នាក់។
ក្រោយពីទទួលបានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងយោធាអង្គភាពវរៈ៥១១ នៃកងពលតូចលេខ៥១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ជំនាញអង្គការស៊ីម៉ាកបានចុះមកពិនិត្យ និងកាយនៅ ចំណុចទីតាំងខាងលេី ស្ថិតក្នុងស្រះនៃ រណ្តៅចាស់រកឃេីញនូវគ្រាប់យុទ្ធភណ្ឌសល់ពីសង្គ្រាម ដែលមន្ត្រីយោធាអះអាងថា អាចជាគ្រាប់សល់ពីសម័យខ្មែរក្រហមកប់ទុកនៅក្នុងដី ទៅតាមយុទ្ធសាស្ត្រទីតាំង ការ ចល័តទ័ពពួកគេ។
បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌសល់ពីពីសង្គ្រាមទាំងនេះត្រូវបានប្រមូលយកមករក្សាទុក ដេីម្បីសុំគោលការណ៍ថ្នាក់លេី ក៏ដូចជាទុក អោយខាងជំនាញអង្គការស៊ីម៉ាកយកទៅរក្សាទុកបណ្តោះអាសន្ន ៕