ក្រសួងធនធានទឹក ៖​ ត្រូវ​មានវិធានការ​ប្រមូល​ ​និង​ថែរក្សាទឹកទុកប្រើប្រាស់​ ខណៈ​ស្ថានភាពទឹកទន្លេមេគង្គជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នហេីយ​

ចែករំលែក៖

ភ្នំពេញ​ ៖​ នៅពេលនេះ​ ស្ថានភាពទឹកទន្លមេគង្គជិតដល់កម្រិតដែលត្រូវប្រុងប្រយ័ត្នហេីយ​ ដោយសារតែឥទ្ធិពលព្យុះ​ឈ្មោះ​ PODUL​ បាននិងកំពុងធ្វើឲ្យមានភ្លៀងខ្លាំងនៅប្រទេសឡាវ​ និងថៃ​ ព្រមទាំងប្រទេសកម្ពុជាផងដែរ ។

នេះ​បេីយោងតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពទឹកទន្លេមេគង្គក្រសួងធនធានទឹក និងឧតុនិយមអោយដឹងនៅព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៩នេះ​ ។

ក្រុម​អ្នកព្យាករក្រសួងធនធានទឹកបានបញ្ជាក់​ដោយ​យោងតាមការសង្កេតតាមដានឃេីញថា​ ព្យុះទី១២​ ឈ្មោះ​ PODUL បានធ្វើដំណើរចូលដល់ប្រទេសវៀតណាមភាគកណ្តាលរួចបន្តចូលប្រទេសឡាវនៃអាងទន្លេមេគង្គ ។ ឥទ្ធិពលព្យុះនេះបាននិងកំពុងធ្វើឲ្យមានភ្លៀងខ្លាំងនៅប្រទេសឡាវនិងថៃ​ ព្រមទាំងប្រទេសកម្ពុជាផងដែរ ។

ក្រុម​អ្នក​ព្យាកររកឃេីញទៀតថា​ស្ថានភាព​ នេះ ធ្វើឲ្យទឹកទន្លេមេគង្គបន្តហក់ឡើង ហើយកម្រិតនៃការហក់ឡើងគឺជិត​ដល់​ កម្រិតដែលត្រូវប្រុងប្រយ័ត្ន។

តាមការព្យាករ បានបង្ហាញដូចខាងក្រោម ៖

-នៅស្ទឹងត្រែង ទឹកអាចឡើងដល់ 10,50 m
– នៅក្រចេះ ទឹកអាចឡើងដល់_21,00 m _
-នៅកំពង់ចាម ទឹកអាចឡើងដល់ 13,50 m
និងនៅចតុមុខ ទឹកអាចឡើងដល់ 8,00 m
ទន្ទឹមនឹងនេះ ទឹកទន្លេនៅ (35) ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ក៏បន្តហក់ឡើងដែរ ។

សេចក្តី​ជូន​ដំណឹង​ក្រសួងធនធានទឹក​ បានផ្តល់ដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេ​ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ។

សេចក្តី​ជូន​ដំណឹង​បានបញ្ជាក់ទៀតថា​ នៅ​ក្នុងពេលនេះ​ អាជ្ញា​ធរ​ ប្រជាពលរដ្ឋ​ត្រូវ​មានវិធានការប្រមូល​ ​និង​ថែរក្សាទឹកទុក ដើម្បីប្រើប្រាស់នៅពេលខាងមុខ ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print