សង្ឃ​៦​អង្គ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លូ​ន​ ខណៈ​ដែល​យក​ដំបង​ កាំបិត​ និង​ដុំ​ថ្ម​វាយ​អ្នក​រត់​ម៉ូតូឌុប​ ដោយ​សង្ស័យ​ថា​ លួច​ទូរស័ព្ទ

ចែករំលែក៖

​ភ្នំពេញ​៖​ យុវជន​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​បាន​រង​របួស​បែកក្បាល​រង​របួសធ្ងន់​ និង​រយះ​សាច់​ជា​ច្រើន​កន្លែង​ ដោយសារ​តែ​ព្រះសង្ឃ​ជា​ច្រើន​អង្គ​ប្រដាប់​ដោយ​កាំបិត​ ដុំ​ថ្ម​ និង​ដំបង​គ្រប់​ដៃ​ វាយ​មក​លើ​ជន​រង​គ្រោះ​យ៉ាងដំណំ​ ដោយ​សង្ស័យ​ថា​លួច​ទូរស័ព្ទ​ ។​

image2 (1)

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​នឹង​១០​នាទី​យប់​ ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ ហៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ ឃុ​ត​ ផៃ​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​

​បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​យុវជន​ម្នាក់​បាន​ហៅ​ខ្លួន​ឱ្យ​ឌុ​បយក​ទូរស័ព្ទ​ទៅ​បញ្ចាំ​ ហើយ​ក៏​បាន​ត្រឡប់​មក​វិញ​ឌុ​ប​គេ​ចូល​ក្នុង​វត្ត​ដើម្បី​ទៅ​ជួប​ប្រ​ព​ន្ឋ​ ហើយ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​ចាំ​ ។​ ដោយសារ​តែ​ចាំ​យូរ​ពេក​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​រក​ រួច​ហើយ​ជិះ​ចេញ​មក​វិញ​ស្រាប់តែ​មាន​ព្រះសង្ឃ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំបិត​ ដុំ​ថ្ម​ និង​ដំបង​គ្រប់​ដៃ​ វាយ​មក​លើ​រូបគេ​យ៉ាងដំណំ​ ហើយ​ខ្លួន​បាន​ព្យាយាម​រត់គេច​ខ្លួន​និង​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​។​

​បន្ទាប់​ពី​ជន​រង​គ្រោះ​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាមៗ​ផង​ដែរ​ និង​បាន​ឃាត់ខ្លួន​ ព្រះសង្ឃ​៦​អង្គ​យក​មក​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ ។​

​ប្រភព​ព​ត៌​មាន​មួយ​បាន​លួច​បង្ហើប​ថា​ រឿង​នេះ​ទំនង​បណ្តាល​មក​ពី​ព្រះសង្ឃ​លប់​លួច​មាន​ស្នេហា​ជាមួយ​នារី​ម្នាក់​ទើប​ បង្ក​ឱ្យ​មានរឿង​នេះ​កើតឡើង​ ដោយ​ឱ្យ​ទូរស័ព្ទ​ទៅ​នារី​ម្នាក់​ហើយ​ក៏​ចោទ​ថា​ជា​រឿង​លួច​ទូរស័ព្ទ​ទៅ​វិញ​ ។​

​ក្រោយមក​ព្រះសង្ឃ​បាន​ចេញ​សង​ថ្លៃ​ព្យាបាល​របួស​ទៅ​ជន​រង​គ្រោះ​ចំនួន​៣០០​ដុល្លារ​ដើម្បី​ បញ្ចប់រឿង​ ៕

image1 (1)

image3 (2)

image4 (1)

...

ដោយ៖ ជីម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print