ក្រសួងធនធានទឹក​ ៖​ ព្យុះថ្មីដែលទើបបំប្លែងខ្លួនពីវិសម្ពាធទៅជាព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី​នឹងធ្វេីអោយ​កម្ពុជា​មានភ្លៀងធ្លាក់ច្រេីន

ចែករំលែក៖

ភ្នំពេញ​ ៖​ ចាប់ពី​ថ្ងៃ​៣​ ដល់ថ្ងៃទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៩នេះ​ បណ្តាខេត្តនៅភាគពាយ័ព្យខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅ​ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។​ រីឯ​បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្ត​ ព្រះសីហនុ បន្តមានភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្កទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមាន​ភ្លៀង​ ខ្យល់ និងរលកបក់បោកខ្លាំង និងបណ្ដាខេត្តប៉ែកខាងក្រោមអាចនឹងមាន​ ភ្លៀងពីតិចទៅមធ្យម ។

នេះបេីយោងតាមសេចក្តីប្រកាស​ជូនដំណឹង​ ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​ និង​ឧតុនិយម​អោយដឹងនៅព្រឹកថ្ងៃអង្គារ​ទី៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩នេះ​ ។

ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​បានបញ្ជាក់ទៀតថា​ ដោយ​សារ​ជ្រលងសម្ពាធទាប ដែលបានអូសបន្ទាយលើភាគខាងលើក្នុងទឹកដីថៃ ឡាវនិងវៀតណាមនៅតែបន្តមាន ។​ ព្យុះ ១ បានកើតមាន ក្នុងនោះព្យុះទី១៣ ឈ្មោះ លីងលីង ដែលស្ថិតនៅខាង​កើតហ្វីលីពីនមានដំណើរទៅកាន់ប្រទេសកូរ៉េ ។

ទន្ទឹមនោះ ព្យុះថ្មីដែលទើបបំប្លែងខ្លួនពីវិសម្ពាធទៅជាព្យុះទី១៤ ឈ្មោះ កាហ្ស៊ីគី ដែលកន្លងមកនៅក្នុងសមុំទ្រចិនខាងត្បូងភ្ជាប់នឹងចុងនៃប្រព័ន្ធសម្ពាធទាបដែលបង្កើន​ ឥទ្ធិពលបន្ថែមមកលើតំបន់ក៏ដូចជាកម្ពុជា​ យើង នឹងងាកត្រឡប់ទៅកាន់កោះហៃណាំ
រួចបន្តដំណើរឆ្ពោះទៅហុងកុង និងឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតី ។

ក្រុម​អ្នក​ព្យាករ​ក្រសួងធនធានទឹក​បានបញ្ជាក់ទៀតថា​ ដោយសារ​មូលហេតុ​ខាងលេីនេះ​បានធ្វេីអោយស្ថានភាពអាកាសធាតុនៅ​ ប្រទេសកម្ពុជាមានលក្ខណៈដូចខាងក្រោមនេះ​ ៖

– បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន​ជាប់ប្រទេសវៀតណាម បន្តមានភ្លៀងធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន ក្នុងនោះមានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង ។

– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ បន្តមានភ្លៀងនៅក្នុងកម្រិតបរិមាណពីបង្ករទៅច្រើន។ នៅលើផ្ទៃសមុទ្រ អាចនឹងមាន​ភ្លៀង​ ខ្យល់ និងរលកបក់បោកខ្លាំង ។

-បណ្ដាខេត្តប៉ែកខាងក្រោម អាចនឹងមាន​ ភ្លៀងពីតិចទៅមធ្យម ។

នៅក្នុងសេចក្តី​ប្រកាសជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​នៅតែបន្តអំពាវ​នាវ​ សូមសាធារណៈជនត្រូវបង្កើនការប្រុង​ប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ​រន្ទះ និង រលកសមុទ្របោក​ បក់ខ្លាំង ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print