ខេត្តកណ្តាល៖ អំពើរហិង្សាមួយបានកើតឡើង បណ្តាលអោយជនរងគ្រោះម្នាក់រងរបួស ខណះជនសង្សយ័ចតម៉ូតូបាំងផ្លូវជនរងគ្រោះជិះចូលបន្ទប់ជួលមិនរួចកើតជាជម្លោះ ជនដៃដល់បានរត់គេចខ្លួន អ្នកចូលទៅឃាត់ត្រូវនគរបាលឃាត់ខ្លួន ។
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនដែលចូលទៅឃាត់ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ខណះជនដៃដល់វាយជនរងគ្រោះគេចខ្លួនបាត់ ដែលប្រព្រឹត្តិនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០២ កញ្ញា ២០១៩ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនរងគ្រោះឈ្មោះសំ ចាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុ មុខរបរកម្មករ សំណង់ ។
ជនជាប់ចោទមានឈ្មោះគុយ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ចំណែកជនដៃដល់ដែលរត់គេចខ្លួនឈ្មោះគុយ វ៉ាន់ឌុក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ។និងឈ្មោះគុយ វ៉ាន់ឌូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងម៉ូតូ។
នគរបាលក្រុងតាខ្មៅបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ មកដល់បន្ទប់ជួលរបស់ខ្លួនក៏ឃើញម៉ូតូ១ចតនៅបាំងផ្លូវ ហើយស្រែកថាម៉ូតូអាណាគេចតបាំងផ្លូវអញ!! ពេលនោះជនសង្ស័យម្នាក់ឈ្មោះគុយ វ៉ាន់ឌុក បានស្រែកថាម៉ូតូអញ!នៅពេលជជែកគ្នាចុះឡើងក៏បានប្រតាយប្រតប់គ្នា នៅពេលឃើញដូចនេះជនសង្ស័យ២នាក់ឈ្មោះគុយ វ៉ាន់ឌូ និងឈ្មោះគុយ សម្បត្តិ ក៏បានចូលទៅជួយចាប់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះគុយ វ៉ាឌុក ក៏បានរត់ទៅយកអង្រែបុកគ្រឿងពីផ្ទះរបស់ខ្លួន វាយទៅលើជនរងគ្រោះចំក្បាលបណ្តាលឲ្យរយះហូរឈាម ហើយនាំគ្នារត់គេចខ្លួនបាត់ទៅ នៅសល់ជនសង្ស័យម្នាក់ឈ្មោះគុយ សម្បត្តិ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ឆ ដា