លោក អូស្មាន ហាស្សាន់ បានរំលឹកពីប្រវត្តិខ្មែរឥស្លាមនៅកម្ពុជា ប្រកបដោយសុខដុមរមនាតាំងពីឆ្នាំ១៩៥៤ដល់បច្ចុប្បន្ន

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា៖ ប្រវត្តិខ្មែរឥស្លាមនៅកម្ពុជា
បងប្អូនជនជាតិចាម កាន់សាសនាឥស្លាមនៅមុនឆ្នាំ 1954 គឺជាអណិកជន អន្តោប្រវេសន៍ដ៍ យូរលង់ ដែលមាន ដើម កំណើត មកពី នគរចំប៉ា ។

បងប្អូនត្រូវបានគាំពារដោយព្រះមហាក្សត្រ ខ្មែរតៗមក និង ប្រជាជនកម្ពុជា បានផ្ដល់សិទ្ធិជ្រោកកោន ក្នុងការរស់នៅ ប្រកបមុខរបរ ។ នៅគ្រប់សម័យកាលបងប្អូនបាន រួមសុខ រួមទុក្ខ រួមសាមគ្គីធ្លុងមួយ ជាមួយ បងប្អូនប្រជាជនកម្ពុជា ដែលកាន់សាសនាព្រះពុទ្ធ ដែលជាសាសនា របស់រដ្ឋ និង បណ្ដាអ្នកកាន់សាសនាផ្សេងៗ ទៀត ដោយបងប្អូន មិនដែលបង្ក បង្កើតនូវបញ្ហាអ្វីជាភាពអវិជ្ជមាន បង្កអសន្តិសុខ ម្ដងណានោះឡើយ ។

ក្រោយការចូលរួមក្នុងចលនាតស៊ូ រំដោះជាតិ ពីអាណានិគមនិយមបារាំង ដោយដើរដង្ហែរតាមព្រះរាជតំរិះ របស់ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ហើយទទួលបាននូវឯករាជ្យនៅថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ 1953 បន្ទាប់មក នៅឆ្នាំ 1954 ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរក៏បានប្រោសប្រទាន បញ្ចូលសញ្ជាតិ ជូនដល់បងប្អូនជនជាតិចាម ទាំងអស់នៅទូទាំងប្រទេស បានចូលសញ្ជាតិខ្មែរ ដោយអោយឈ្មោះថា ខ្មែរឥស្លាម គឺទទួលបានជាសញ្ជាតិកម្ពុជា កាន់សាសនាឥស្លាម ហើយដែលរដ្ឋធម្មនុញ្ញ បានទទួលស្គាល់តរៀង រហូតមក ដែលបងប្អូនត្រូវតែទទួលបាននូវសិទ្ធសេរីភាព ដោយស្មើភាពទៅលើផ្លូវច្បាប់….។

ខ្ញុំសរសេរនេះសម្រាប់ជាការយល់ដឹងបន្ថែមចំពោះអ្នកដែលពុំបានយល់ដឹង ហើយសំរាប់អ្នក ដែលបានយល់ដឹងហើយ តែនៅមានគំនិតអាក្រក់ ស្មោគគ្រោកដើម្បីជៀសវៀងបាននូវការយល់ ច្រឡំ នាំអោយមានការ រើសអើងជាតិ-សាសន៍ និង សាសនា ដែលវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងគោលនយោបាយដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដែល មានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ដែលមាន បណ្ដាប្រទេសនៅក្នុងតំបន់ និងនៅក្រៅតំបន់ កំពុងស្ងើចសរសើរ នឹងយកធ្វើជាគំរូតាម ពីភាពធ្វើឲ្យមាននូវសុខដុមនីយកម្ម ជាតិសាសន៍ និង សាសនា នៅកម្ពុជា ដែលសម្ដេចតេជោធ្វើបានមក ដោយលំបាក…..សំរាប់សុខ សន្តិភាព និង ការរីកចំរើន ដោយឥតឈប់ឈរ របស់ជាតិ ប្រជាជនទូទៅតរៀងរហូតមក ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print