ក្រសួងអប់រំ ៖​ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកាសនៅរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ

ចែករំលែក៖

ភ្នំពេញ​ ៖​ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង​ នៅថ្ងៃ​ទី១៩ ខែសីហា ឆ្នាំ​២០១៩ នឹងប្រព្រឹត្តទៅនៅរាជធានី​ភ្នំពេញ និងខេត្តកណ្តាល​ នៅរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីវេលា​ម៉ោង១៥៖០០ នាទី និងនៅខេត្តដទៃទៀត​ នៅព្រឹកថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០១៩។

នេះបេីយោងតាមសេចក្តីប្រកាសជូនដំណឹងក្រសួងអប់រំ​ យុវជន និងកីឡា​ នៅថ្ងៃ​ទី៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​ ។

សេចក្តីប្រកាសជូនដំណឹងក្រសួងអប់រំ​បញ្ជាក់​ទៀតថា​ សូមប្រធានកប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តជ្រាបអំពីការ​ ប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩កន្លងទៅថ្មីៗនេះ​ ។

យោងតាមការប្រកាសបញ្ជាក់ទៀតថា​ ការ​បើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡងត្រូវធ្វើនៅតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយក នាយិកាសាលា ដែលជាមណ្ឌលប្រឡងតំណាងការិយាល័យអប់រំ យុវជន និងកីឡាក្រុង​ ខណ្ឌ​ ស្រក ដែលមានមណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។

ម្យ៉ាងវិញទៀតការបើកនេះត្រូវមានរបាយការណ៍ផ្ញេីមកពីនាយកដ្ឋានកិច្ចការប្រឡង​វិញ តាមតេឡេក្រាមលេខ 012 736 767​ ដោយមានបញ្ជាក់ពីស្ថានភាពស្រោម​ ដែលមានបិទស្កុតជិតនិងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោមបញ្ជីរាយនាម និងហត្ថលេខារបស់អ្នកចូលរួមដូចគំរូជូនភ្ជាប់​ ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print