ភ្នំពេញ៖ លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្ររាជធានីភ្នំពេញ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រខេត្តពោធិ៍សាត់ អមដំណើរដោយគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជា រាជធានីភ្នំពេញ ក្នុងនោះក៏មានលោក សាលី អ៊ូមើត កីឡាករម៉ូតូទឹកកម្ពុជាផងដែរ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយដល់ ជនចាស់ជរា គ្មានទីពឹង និងសិស្សានុសិស្ស នៅមជ្ឈមណ្ឌលឥស្លាមកម្ពុជាវិទ្យាល័យ ណូរុលអ៊ីម៉ាន់ ស្ថិតនៅឯវិទ្យាល័យ ណូរុល អ៊ីម៉ាន ក្នុងភូមិជ្រោយមេត្រី,ឃុំឬស្សីជ្រោយ, ស្រុកមុខកំពូល ,ខេត្តកណ្ដាល កាលពីថ្ងៃអាទិត្យ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា អំណោយនេះជាការឧបត្ថម្ភរបស់ លោក សាលី អ៊ូមើត កីឡាករម៉ូតូទឹកកម្ពុជា និងជាម្ចាស់មេដាយមាសអូឡាំពិកម៉ូតូទឹក សម្រាប់សិស្សានុសិស្ស១០០ នាក់ និងចាស់ជរា ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ១០ គីឡូក្រាម
ទឹកដោះគោ ២ កំប៉ុង ស្ករស ២គីឡូក្រាម , ច្រាសនិងថ្នាំដុសធ្មេញ សាប៊ូដោះខ្លួន២ដុំ សរុបជាទឹក ប្រាក់ជាង ១៥០០ ដុល្លារ។
ថ្លែងទៅកាន់សិស្សានុសិស្ស និងអ្នកចូលរួមនៃអង្គពិធី អ្នកតំណារស្ដ្រវៃក្មេង លោក រ៉ូហ្វី អូស្មាន បានមានប្រសាសន៍ថា ចំពោះប្អូនៗសិស្សានុសិស្សដែលកំពុងបន្តការសិក្សានៅទីនេះ សូមខិតខំប្រឹងប្រែងរៀនសូត្រ រៀបចំឥរិយាបថនិងកិរិយាមាយាទឲ្យបានត្រឹមត្រូវ សមរម្យ ថ្លៃថ្នូរ មានឆន្ទៈមនសិការ ស្រឡាញ់ការសិក្សា ស្រឡាញ់ប្រទេសជាតិ និងដាក់គោល ដៅឲ្យបានច្បាស់លាស់ ទៅពេលអនាគត ដើម្បីក្លាយទៅជាកូនល្អ ឪពុកម្ដាយល្អ ពលរដ្ឋដ៏ល្អដែលមានសមត្ថភាព នឹងក្លាយទៅជាអ្នកបន្តវេនដ៏ខ្លាំងក្លា ដើម្បីបន្តរួមចំណែក ក្នុងការអភិវឌ្ឍ ប្រទេសជាតិរបស់យើង ដែលកំពុងតែបោះជំ ហានទៅមុខឥតឈប់ឈរ ក្រោមម្លប់សុខស ន្តិភាព ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
. ដោយឡែក លោកស្រី ម៉ាណ ណាវី អ្នកតមណាងរាស្រ្ដមណ្ឌលភ្នំពេញ ក៏បានពាំនាំនូវអនុសាស្ដ្រផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពី សំណាក់ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមជាសមាជិករាជរដ្ឋាភិបាល និងក្នុងនាមជាថ្នាក់ដឹកនាំសហគមន៍ឥស្លាមកម្ពុជា ដែលជានិច្ចកាលលោកតែង តែនឹករលឹកដល់ពុកម៉ែបងប្អូនទាំងអស់គ្នា។
លោកស្រីបានបន្តថា ប្អូនៗទាំងអស់គ្នាត្រូវខិតខំកសាងសមត្ថភាព ដើម្បីដើរឲ្យទាន់កង់សតវត្សថ្មី ដែលពោរពេញដោយបច្ចេកវិទ្យាទំនើបគ្មានដែនកំណត់ ជាពិសេសប្អូនៗដែលជាសិស្សនារីៗ សូមខំកសាងខ្លួនឱ្យក្លាយទៅជា កូនល្អ ប្រពន្ធល្អ និងម្ដាយដ៏ល្អ នារីសម័យនេះ មិនមែនដូចគេថាបង្វិលចង្ក្រានមិនជុំដូចពីសម័យបុរាណនោះទេ ។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ម៉ាណ ណាវី និងលោក រ៉ូហ្វី អូស្មាន ក៏បាន ជូយឧបត្ថម្ភជាទឹកប្រាក់ដល់សាលាទាំង ពីរចំនួន ២,០០០, ០០០៛( ពីរលានរៀល) ផងដែរ ៕ ដោយ ៖ សំរិត