អាងហែលទឹកសិប្បនិម្មិតមួយកន្លែងនៅក្រុង​ កំពង់ចាម​ ​ដាច់ខ្សែទាំងយប់មកទេីរគល់ស្ពាន​កោះប៉ែន

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ អាងហែលទឹកសិប្បនិម្មិតនេះ ដែលមានទំហំទទឹង២២ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដាច់ខ្សែរសាត់តាមទឹកទៅទើរគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម​ កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ។

ប្រភពព័ត៌មាន​ឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ដាច់ខ្សែអាងហែលទឹកសិប្បនិម្មិតនេះ​ អាជ្ញា​ធរខេត្ត​ដឹកនាំដោយលោក អ៊ុន ចាន់ដា និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានជួយអន្តរាគមន៍អោយក្រុមការងាររកឧបករណ៍ដេីម្បីទាញអាងទឹកសិប្បនិម្មិតនេះ កុំឲ្យប៉ះនឹងស្ពាន ព្រោះខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

នៅកន្លែង​កេីត​ហេតុ​គេរកមិនឃេីញមាននរណាម្នាក់បានរងគ្រោះថ្នាក់ពីការដាច់ខ្សែអាងហែលទឹកសិប្បនិម្មិតនេះទេ​ ។

ប្រជាពលរដ្ឋ​ភាគច្រេីនបានដាក់កំហុសទទួលខុសត្រូវទៅលេីម្ចាស់វិនិយោគ​ ដែល​ បានសាងសង់ឡេីងសម្រាប់កម្សាន្តអារម្មណ៍​ ប៉ុន្តែ​មិនបានយកចិត្តទុកដាក់​ធ្វេសប្រហែស​ ទៅលេីឧបករណ៍របស់ខ្លួន​ បណ្តាលអោយ​ ដាច់ខ្សែកេីតឡេីងដូច្នេះ​ នេះសំណាងហេីយដែលមិនមានមនុស្សណាម្នាក់បានរងរបួសឬស្លាប់​ ៕​ ដោយ​៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print