កាណាដាកំពុងតែធ្វើឲ្យវិវាទកាន់តែតានតឹងជាមួយចិន

ចែករំលែក៖

កាណាដា និងចិនប្រឈម នឹងវិវាទជាទ្រង់ទ្រាយធំ ក្រោយពេល ប្រទេសទាំងពីរ បានចាប់​មន្ត្រីជាន់ខ្ពស់គ្នាទៅវិញទៅមក បន្ទាប់ពីកាណាដាចាប់ខ្លួនអតីត​អគ្គនាយ​កហិរញ្ញវត្ថុរបស់​ក្រុមហ៊ុន ហួវាយ តាមសំណើរបស់អាមេរិក។

តាំងពីពេលនោះមកប្រទេសទាំងពីរ បានប្រឈមនូវបញ្ហាជាច្រើន​ បើទោះបីមេ​ដឹកនាំ​ទាំងពីរខិតខំស្វែងរកដំណោះស្រាយក្តី។ រដ្ឋាភិបាលទីក្រុង​ប៉េកាំងបានស្នើឲ្យ កាណាដា ដោះលែង អគ្គនាយកហរិញ្ញវត្ថុ របស់ហួវាយតែ កាណាដាមិនយល់ព្រម​។

ស្ថានភាពទាំនាក់ទំនងប្រទេសទាំងពីរតានតឹងជាងមុនថែមមួយកម្រិតទៀត ក្រោយនាវា​ចម្បាំងកាណាដា ធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលជាចំណុចរសើបបំផុត ។

អាជ្ញាធរតៃវ៉ាន់ បានឱ្យដឹងថានាវាចម្បាំងកាណាដាមួយគ្រឿង បានធ្វើដំណើរឆ្លង កាត់តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃទី​១០ខែកញ្ញា ហើយដែលសកម្មភាព​បែបនេះជារឿយៗ តែងតែធ្វើឱ្យចិនផ្ទុះកំហឹង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អាជ្ញាធរតៃវ៉ាន់ បានបញ្ជាក់ដែរថាខ្លួនកំពុងតាមដានយ៉ាង យកចិត្តទុកដាក់លើសកម្មភាពនៃនាវាចម្បាំងកាណាដា HMCS ដែលធ្វើដំណើរកាត់តាម ច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញពី«សេរីភាពនៃការធ្វើនាវាចរ»។

គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ នាវាចម្បាំងកាណាដាមួយគ្រឿង ក៏ធ្លាប់បានធ្វើ ដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ផងដែរ ខណៈទីក្រុងអូតតាវ៉ា និងទីក្រុងប៉េកាំង កំពុង មានភាពតានតឹងគ្នាស្រាប់ ជុំវិញការចាប់ខ្លួននាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei គឺលោកស្រី Meng Wanzhou នៅក្នុងប្រទេសកាណាដា តបតាមសំណើអាមេរិក កាលពីខែធ្នូ ឆ្នាំ២០១៨​។

ចំណែកឯ ចិនវិញ តែងតែចាត់ទុកថារាល់ការ​ធ្វើនាវាចររបស់នា​វាចម្បាំង​បរទេស នៅ​ក្នុង​​តំបន់ ច្រកសមុទ្រតៃវ៉ាន់ គឺជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើអធិប​តេយ្យភាពរបស់​ខ្លួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print