រថយន្តបំពាក់GPS របស់ជនជាតិថែត្រូវបានចោរលួចយកមកលាក់ទុកក្នុងទឹកដីខ្មែរជាប់ទល់ដែនថៃ​ សមត្ថកិច្ចអាវុធហត្ថរកឃេីញប្រគល់ម្ចាស់វិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធកម្ពុជា បាន​ ប្រគល់រថយន្តសេរីទំនើបមួយគ្រឿងទៅឲ្យម្ចាស់ដើម ជាជនជាតិថៃវិញ ក្រោយពីក្រុមចោរបានលួចមកលាក់ទុកក្នងទឹកដីកម្ពុជា កាលពីសប្តាហ៍មុន​។

យោងតាមបណ្តឹងជនរងគ្រោះជាជនជាតិថៃ ឈ្មោះជីរ៉ាវ៉ាត​ លេីតកាស៊ីត​ ភេទ​ ប្រុស​ បានបាត់រថយន្ត០១គ្រឿងម៉ាក តូយូតា អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ ដែលបើតាមការឆែក GPS របស់ម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តនេះពិតជាស្ថិតនៅក្នុងទឹកដីកម្ពុជា ទើបដាក់ពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ​ ដែលបានប្តឹងសមត្ថកិច្ចកម្ពុជា ឲ្យជួយរករថយន្តម៉ាក តូយូតា អាល់ហ្វាដ (TOYOTA ALPHARD) សេរីថ្មីមួយគ្រឿង មានបំពាក់ប្រព័ន្ធ GPS បានឲ្យដឹងថា រថយន្តនេះស្ថិតនៅក្នុងទឹកដីកម្ពុជា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រកឃើញលាក់ទុកក្នុងព្រៃជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងរួចមក លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យគ្រប់បណ្ដាបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវ​ ស្រាវជ្រាវស្វែងរករថយន្ត ដែលមានភិនភាគខាងលើ។

ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៩៩៩ ដែលឈរជើងនៅច្រកព្រំដែនបឹងត្រគួន បានធ្វើប្បានធ្វើប្រតិបត្តិការស្រាវជ្រាវរកឃេីញរថយន្ត​ ០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

រថយន្តខាងលេីនៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៉ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្រគល់ម្ចាស់ដេីមជនជាតិថៃ​វិញ៕សំ​ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print