បុរសម្នាក់លេងប្រដាប់ភេទក្មេងស្រីត្រូវឪពុកម្តាយក្មេងប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនឃាត់ខ្លួនបុរសម្នាក់ករណីប្រទូស្តិ៍កេរខ្មាស់ នៅក្នុងបន្ទប់ជួលផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ យឹម ឈុននី  អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ចំណែកកុមារីរងគ្រោះឈ្មោះ ខ.ដ អាយុ ១០ឆ្នាំ ។

មុនពេលកើតហេតុកាលពីខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១រសៀល ឪពុកម្តាយបានទុកកុមារីរងគ្រោះ ឲ្យនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ឃើញឱកាសល្អជនសង្ស័យនៅក្បែរបន្ទប់ជួល ដើរចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ អង្គុយមើលទូរទស្សន៍ជិតគ្នា ឃើញលេចចេញប្រដាប់ភេទ ក៏បានលើកជនរងគ្រោះដាក់លើគ្រែ យកដៃរបស់ខ្លួនស្ទាបប្រដាប់ភេទក្មេងស្រីរងគ្រោះ។ បន្ទាប់មកក្មេងស្រីរងគ្រោះយំ ជនសង្ស័យបានគំរាមជនរងគ្រោះ មិនឲ្យប្រាប់អ្នកណា រួចដើរចេញទៅធ្វើការបាត់។

លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ពេលយប់ជនរងគ្រោះបាននិយាយប្រាប់ម្តាយថាជនសង្ស័យ បានយកដៃស្ទាបប្រដាប់ភេទខ្លួន។ លុះព្រឹកថ្ងៃឡើងក្រុមគ្រួសាររបស់ជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print