លួច​លុយ​ក្រុមហ៊ុន​ជាង​២​ម៉ឺន​ដុល្លារ​ ប្រើ​ល្បិច​មក​ប្ដឹង​សមត្ថកិច្ច​ថា​ ចោរលួច​ ត្រូវ​ឃាត់ខ្លួន

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​ម្នាក់​លួច​លុយ​ក្រុមហ៊ុន​បារី​ជាង​២​ម៉ឺន​ដុល្លារ​ ហើយ​បាន​ប្រើ​ល្បិច​កល់​មក​ប្ដឹង​សមត្ថកិច្ច​ថា​ មាន​ចោរ​កាត់​សោរ​ចូល​លួច​លុយ​នៅ​ក្នុង​ក្រុមហ៊ុន​ ខណៈ​ខ្លួន​មិន​នៅ​កន្លែង​ ។​

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​លួច​លុយ​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​ ប្រព្រឹត្ត​ឡើង​កាល​វេលា​ម៉ោង​ ៣​និង​៥៣​នាទី​រសៀល​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្ទះល្វែង​ស្ដុក​បារី​ ទល់មុខ​សណ្ឋាគារ​ខេ​អឹ​ម​ ស្ថិត​ក្នុងភូមិ​ពាល​ញែក​១​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​.​ខេត្តពោធិ៍សាត់​ ។​

​នគរបាល​ក្រុង​ពោធិ៍សាត់​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ គឹ​ម​ វិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​ ៣២​ឆ្នាំ​ មក​ស្នាក់​នៅ​បម្រើ​ការងារ​ភូមិ​.​សង្កាត់​កើតហេតុ​ខាងលើ​ ។​ ប្រភព​ពី​នគរបាល​បន្ត​ថា​ តាម​ការ​បញ្ជាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ​ ស៊ី​ សុ​ជាតិ​ ភេទ​ស្រី​ ៥៩​ឆ្នាំ​ រស់នៅ​ភូមិ​មហាទេព​ សង្កាត់​ស្វាយប៉ោ​ ក្រុង​.​ខេត្តបាត់ដំបង​ ម្ចាស់​ក្រុមហ៊ុន​បន្ដ​ប្រាប់​សមត្ថកិច្ច​ថា​ លុយ​ដែល​ជនសង្ស័យ​លួ​ចំនួន​ ២៣៧៥៤​ដុល្លា​ ហើយ​ពាក្យបណ្ដឹង​របស់​ម្ចាស់​ក្រុមហ៊ុន​ទាមទារ​ឱ្យ​ជនសង្ស័យ​សង​ទៅ​តាម​ច្បាប់​ការងារ​ និង​អនុវត្ត​ទៅ​តាម​ច្បាប់​ ។​

​ប្រភព​បន្ត​ទៀត​ថា​ កាលពី​ព្រឹក​ថ្ងៃ​ដដែល​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ខាងលើ​រូប​នេះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ថា​ មាន​ចោរ​ចូល​លួច​កាច់​សោរ​លួច​លុយ​របស់​ក្រុមហ៊ុន​ ប៉ុន្ដែ​គ្រានោះ​ម្ចាស់​ក្រុមហ៊ុន​បាន​តេ​មក​សមត្ថកិច្ច​ដើម្បី​ពន្យា​ពេល​ និង​ធ្វើការ​ស្រាវជ្រាវ​ជាក់ស្ដែង​ នៅ​ក្នុង​ក្រុមហ៊ុន​កន្លែង​ស្ដុក​បារី​ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ចោរ​ដែល​កាត់​សោរ​មិន​កាត់​ពី​ក្រៅ​ទេ​ គឺ​កាត់​ពី​ក្នុងផ្ទះ​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​ ហើយ​ករណី​ខាងលើ​នេះ​ ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ ជា​ការ​រៀបចំ​ល្បិច​កល់​របស់​ជនសង្ស័យ​ ហើយ​សមត្ថកិច្ច​កំពុង​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ៕​

IMG-20151228-WA0001

abd (1)

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print