ក្រសួងធានទឹក ៖ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយភ្លៀងធ្លាក់ច្រើនលើសលុប

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងនៅថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយបានបញ្ជាក់ថា ការវិវត្តនៃស្ថានភាពធាតុអាកាសបង្ហាញឲ្យឃើញថា ប្រព័ន្ធសម្ពាធទាប (ITCZ) បាននឹងបន្តអូសបន្លាយលាតសន្ធឹងពីលើប្រទេសកម្ពុជា ខណៈដែលបច្ចុប្បន្នធ្វើឲ្យបណ្តាខេត្តមួយចំនួន បាននឹងកំពុងរងការយ៉ាយីពី​ជំនន់​ទឹកភ្លៀង ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារប្រព័ន្ធសម្ពាធទាប កាន់តែបង្កើនឥទ្ធិពលគ្របដណ្តប់លើកម្ពុជានោះ សូមបងប្អូនប្រជាពលរដ្ឋនៅបណ្តាខេត្តនានា បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយភ្លៀងច្រើនលើសលុប ។ ជាពិសេសខេត្តកោះកុង ព្រះសីហីនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print