សំណល់ប្លាស្ដីកចំនួន៨៣កុងតឺន័រ បានដឹកត្រឡប់ទៅប្រទេសដើមវិញហើយ លួចនាំចូលខុសច្បាប់មកកម្ពុជាដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD

ចែករំលែក៖

ភ្នំពេញ ៖ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រកាសថា កាកសំណល់ប្លាស្ដីកចំនួន៨​៣​កុងតឺន័រ បាន​ដឹកត្រឡប់ទៅកាន់ប្រទេសដើមវិញហើយ ខណៈសាមីក្រុមហ៊ុនក៏បានបំពេញនូវកាតព្វកិច្ចតាមច្បាប់កំណត់ ទាំងការបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ដែលបានសម្រេចដោយអាជ្ញាធរមានសមត្ថកិច្ចចប់សព្វគ្រប់ ។ នេះបើយោងតាមសេចក្តីប្រកាសជូនដំណឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

សេចក្តីប្រកាសឲ្យដឹងទៀតថា វឌ្ឍនៈភាពនៃការដឹកជញ្ជូនកាកសំណល់ប្លាស្ដីកចំនួន៨៣កុងតឺន័រ បានត្រឡប់​ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកម្ពុជាដោយក្រុមហ៊ុន CHUNGYUEN​ PLASTIC MANUFACTURE CO., LTD ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបានសម្រេចដាក់បន្ទុកលើក្រុមហ៊ុនដែលប្រព្រឹត្តល្មើសរួមមាន ៖ ការបង់ពិន័យជាប្រាក់ចូលថវិកាជាតិ និង តម្រូវឱ្យនាំចេញនូវកាកសំណល់ប្លាស្ដីកទាំងនេះត្រឡប់ទៅប្រទេសដើមវិញ ហើយទន្ទឹមនេះ សាមីក្រុមហ៊ុនក៏បានបំពេញនូវកាតព្វកិច្ចដូចខាងក្រោម ៖-

១. ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន

២. ក្រុមហ៊ុនបានដឹកជញ្ចូនកាកសំណល់ប្លាស្លឹកចេញពីកម្ពុជាចំនួន១៤ កុងតឺន័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៣ កាលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុន បានបន្តដឹកចេញពីកម្ពុជានូវកាកសំណល់ប្លាស្លឹកចំនួន៦៩កុងតឺន័រ ដែលនៅសល់ ។

ដូច្នេះក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD  បានបំពេញតាមលក្ខខណ្ឌទាំងអស់ ដែលបានសម្រេចដោយអាជ្ញាធរមានសមត្ថកិច្ចចប់សព្វគ្រប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print