ពិព័រណ៍នៅលើទូកខ្មែរដំណើរកម្សាន្តក្រាហ្វិកជាមួយហ្គីយ៉ូម រ៉េណារដ៍

ចែករំលែក៖

ភ្នំពេញ ៖ វិចិត្រករគំនូរជនជាតិបារាំង លោក ហ្គីយ៉ូម រ៉េណារដ៍ កំពុងបង្ហាញពិព័រណ៍ថ្មីមួយក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា។ ការអញ្ជើញមកប្រទេសកម្ពុជារបស់លោក គឺដើម្បីគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅតាមដងទន្លេមេគង្គនិងទន្លេសាប តាមរយៈនៃការធ្វើដំណើររបស់គាត់នៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបានបង្ហាញក្នុងពិធីសម្ពោធនៅ ថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញានៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំង។

 

ដោយទទួលបានការបណ្ដុះបណ្ដាលផ្នែកឌីហ្សាញ និងទទួលបានសញ្ញាបត្រពីសាលាជាតិជាន់ខ្ពស់ ENSCI លោក ហ្គីយ៉ូម រ៉េណារដ៍ គឺជាវិចិត្រករបម្រើការឱ្យសារព័ត៌មាននិងគ្រឹះស្ថានបោះពុម្ពផ្សាយ។ ក្នុងការងាររបស់លោក លោកចូលចិត្តចាប់ យកភាពអន្លង់អន្លោចនៃទីតាំងដែលលោកបានឃើញ និងធ្វើជាសាក្សីនៃជីវិតមនុស្សដែលលោកបានជួប។ លោកតែងគូររូប គ្រប់ទីកន្លែង៖ នៅទីក្រុងប៉ារីស លោកគូរនៅក្នុងរោងជាងរបស់លោក ប៉ុន្តែថែមទាំងពេលលោកធ្វើដំណើរ កំសាន្តទៀតផង ពោលគឺលោកគូរនៅទីកន្លែងផ្ទាល់តែម្ដង។

 

គាត់រួមបញ្ចូលចំណង់ចំណូលចិត្តទាំងពីរយ៉ាងនេះ ដើម្បីបង្កើតគំនូរតាមម៉ូដែល សៀវភៅកំណត់ហេតុធ្វើដំណើរ និងបទ យកការណ៍ប្រលោមលោករូបភាពពិព័រណ៍គំនូរសាច់រឿង។ល។ ភាគច្រើនគាត់ចូលចិត្តគូរនៅមាត់ទឹក: ប្រធានបទនេះបានក្លាយជាអ័ក្សដ៏សំខាន់នៅក្នុងការងារសិល្បៈរបស់គាត់។

 

លោក ហ្គីយ៉ូម រ៉េណារដ៍ត្រូវបានអញ្ជើញនៅក្នុងប្រទេសកម្ពុជាតាមគំនិតផ្តួចផ្តើមរបស់វិទ្យាស្ថានបារាំង។ ដើម្បីបង្កើតការតាំងពិព័រណ៍ថ្មីមួយ គាត់បានស្នើឱ្យគូរពីសកម្មភាពជីវភាពរស់នៅ មាត់ទន្លេ បឹងនិងស្ទឹង ក៏ដូចជាទូកតូចៗដែលគាត់បានឃើញនៅតាមផ្លូវក្នុងអំឡុងពេលធ្វើដំណើររយៈពេល១០ថ្ងៃនៅទូទាំងព្រះរាជាណាចក្រ។ រហូតមកដល់គម្រោងតាំងពិព័រណ៍នេះ លោកមិនដែលបានមកប្រទេសកម្ពុជាទេ។

 

ខណៈដែលលោកមានវត្តមាននៅទីក្រុងប៉ារីសសោះ លោកបានស្រមៃគូររូបប្រទេសកម្ពុជាដែលសម្បូរទៅដោយផ្លូវទឹក ភូមិស្ថាននិងផ្ទះមានសសរខ្ពស់ៗ ព្រមទាំងផ្សារអណ្ដែតនៅលើទឹកទៀតផង។ លោករំពឹងថា នៅតាមផ្លូវទឹកទាំងនេះ មានកំពង់ដរដែលមានទម្រង់ច្រើនបែបច្រើនយ៉ាង សម្រាប់ការប្រើប្រាស់ និងទស្សនទានខុសៗគ្នា។ នៅពេលធ្វើដំណើរពីភ្នំពេញ ទៅកោះដាច់ ក្រចេះ អង្គរ និងទន្លេសាប លោកពិតជាមិនខកចិត្តឡើយ ពីព្រោះថា បើនិយាយពីកំពង់ដរវិញ លោកបានឃើញរាប់សិបពាន់…

 

ការងារដែលបានបង្ហាញនៅក្នុងពិព័រណ៍នេះត្រូវបានបង្កើតស្ទើរតែទាំងស្រុងជាពិសេសសម្រាប់គម្រោងនៅវិទ្យាស្ថានបារាំង។ តាមរយៈគំនូរព្រាងតូចៗរហូតដល់គំនូរផ្ទាំងធំៗ គំនូរទាំងនោះរំលេច ពិពណ៌នាអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមបណ្តោយមាត់ទឹកនៅតាមខេត្តមួយចំនួនដូចជាកណ្តាល ក្រចេះ ឬសៀមរាប។ មានផ្ទាំងគំនូរចំនួន ២១ ផ្ទាំង រូបភាពចំនួន ៣៣ ផ្ទាំងនិងឧបករណ៍ផ្សេងៗទៀតនឹងត្រូវដាក់បង្ហាញនៅក្នុងពិព័រណ៍នេះ។

 

ចូលរួមទស្សនាពីលទ្ធផលការងាររបស់គាត់នៅវិចិត្រសាលរបស់វិទ្យាស្ថានបារាំងចាប់ពីថ្ងៃទី ១៩ ខែកញ្ញាដល់ថ្ងៃទី ១២ ខែតុលា។

 

អំពីវិទ្យាស្ថាន

វិទ្យាស្ថានបារាំងនៅកម្ពុជា គឺជាប្រតិបត្តិកររបស់ក្រសួងការបរទេស និងអភិវឌ្ឍន៍អន្ដរជាតិបារាំង សម្រាប់កិច្ចសហប្រតិបត្តិការនិងសកម្មភាពវប្បធម៌នៅក្រៅប្រទេសបារាំង។ ក្នុងន័យនេះ វិទ្យាស្ថានមានតួនាទីចម្បងនៅក្នុងការផ្លាស់ប្តូរនានា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសបារាំងនិងប្រទេសកម្ពុជា ក្នុងវិស័យវប្បធម៌ សិល្បៈ ការអប់រំ និងការបណ្តុះបណ្តាល។

 

វិទ្យាស្ថានបារាំងនៅកម្ពុជា ស្នើជូនពេញមួយឆ្នាំនូវកម្មវិធីចម្រុះ (ពិព័រណ៍ការបញ្ចាំងភាពយន្ត ការប្រគុំតន្ត្រី សន្និសីទ)ដោយមានបេសកកម្មក្នុងការផ្សព្វផ្សាយវប្បធម៌បារាំង នៅក្នុងន័យទូលាយបំផុត (សិល្បៈសូនរូបភាពយន្ត តន្ត្រី អក្សរសាស្ត្រ ភាសាបារាំង ម្ហូប និងសុជីវធម៌នៃការ រស់នៅ…) ។ លើសពីកម្មវិធីទៀងទាត់ទាំងនេះវិទ្យាស្ថាន បារាំងនៅកម្ពុជា ជាមួយដៃគូក្នុងស្រុកនានាបង្កើត ជាគម្រោងជាច្រើន ដែលមានគោលបំណងបង្កើនការអភិវឌ្ឍនិងការផ្លាស់ប្តូរវប្បធម៌។

 

ទំនាក់ទំនងសារព័ត៌មាន | វិទ្យាស្ថានបារាំងនៅកម្ពុជា

ភាសាបារាំង / អង់គ្លេស

ម៉ារីយុង ណូលេ(Marion Nollet)

M +855 (0)12 333 501

T +855 (0)23 213 611 /612

E : [email protected]

 

ភាសាខ្មែរ

ឆុន ប៊ុនឈឿន

M +855 (0)93 479 047

T +855 (0)23 213 611 /612

E : [email protected]

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print