ជនជាតិស្បែកខ្មៅម្នាក់​ ប្រេីហិង្សាទះកំភ្លៀងយុវជនម្នាក់​ ផ្អេីលផ្សារសូរិយាមលទាំងយប់

ចែករំលែក៖

ភ្នំពេញ៖យុវជនម្នាក់ត្រូវបានបុរសជាជនជាតិស្បែកខ្មៅទះកំភ្លៀងមួយដៃខណៈដើរទៅបន្ទោរបង់បង្កការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងនិងភ្ញៀវនៅក្នុងផ្សារសូរិយាមលទាំងយប់និងត្រូវបានសន្តិសុខមកជួយអន្តរាគមន៍ផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង១៥រំលងអាធាត្រឈានចូលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ៥១នៅចំណុចផ្សារសូរិយាម៉លដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះហុង លី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅម្តុំស្ទឹងមានជ័យបានអោយដឹងថាមុនពេលកើតហេតុគឺជនរងគ្រោះបានអង្គុយផឹកសុីនៅហាងនៅក្បែរនឹងផ្សារសូរិយាម៉លមុនពេលដែលកើតហេតុជនរងគ្រោះបានដើរទៅបត់ជើងតូចនៅចំណតឡានស្រាប់តែត្រូវបានជនជាតិស្បែកខ្មៅម្នាក់ទំនងជាស្រវឹងស្រាហើយរករឿងគេឯងនិងមកទះកំភ្លៀងជនរងគ្រោះបណ្តាលធ្វើឲ្យមានការឈ្លោះប្រកែកគ្នាឡើងតឹងសរសៃកបង្កការភ្ញាក់ផ្អើលពេញក្នុងផ្សារសូរិយាម៉លតែម្តងភ្លាមៗនោះសន្តិសុខផ្សារសូរិយាម៉លនឹងមិត្តភ័ក្រជនរងគ្រោះបានចូលទៅឃាត់ស្រាបតែត្រូវជនជាតិស្បែកខ្មៅវាយបណ្តាលអោយបែកចញ្ចើមម្ខាងផ្នែកខាងស្តាំរួចដើរឡើងទៅអង្គុយផឹកបាត់ធ្វើព្រងើយជនរងគ្រោះខឹងខ្លាំងក៏ស្រែកឡូឡាពេញក្នុងផ្សារសូរិយាម៉លបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី៣ចេញមកជួយអន្តរាគមន៍ឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី៣ដើម្បីអោយសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print