ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានព្រមានពីបញ្ហាជំនន់ទឹកភ្លៀងដែលអាចកេីតមានចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ ។
សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ នៅថ្ងៃទី២៣ ខែកញ្ញា នេះ ក្រសួងធនធានទឹក កត់សម្គាល់ថា នៅបណ្តារាជធានី-ខេត្ត ភ្លៀងបន្តធ្លាក់រាយប៉ាយនៅក្នុងបរិមាណពីមធ្យមទៅច្រេីន និង នៅផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក នៅថ្ងៃទី២៤-២៥ ខែកញ្ញា ភ្លៀងមានភាពរអាក់រអួលបន្តិច ។
ក្រសួងធនធានទឹក កត់សម្គាល់ទៀតថា នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ។ ជាមួយគ្នានេះ អាជ្ញាធរសូមអោយប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕
...