គ្រួសារអ្នកដំណើររងគ្រោះម្នាក់ៗ ត្រូវបានក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងងសងសំណងជាង១៤ម៉ឺនដុល្លារ

ចែករំលែក៖

គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ២ផ្សេងគ្នាសម្លាប់​មនុស្សជាង​៣០០នាក់ ហើយគ្រោះថ្នាក់កើតឡើង​ដោយសារទេ​កំហុស​របស់យន្តហោះ​ 737 MAX ផលិតដោយក្រុមហ៊ុន ប៊ូអ៊ីង​។ក្រុមហ៊ុន​ប៊ូអ៊ីង កាលពី២៣ កញ្ញាបានប្រកាស​​​សងសំណង​ចំនួន ១៤៤.៥០០​ដុល្លារក្នុងម្នាក់ៗ ដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារ​ហេតុ​ការណ៍ ធ្លាក់យន្តហោះ 737 MAX ទាំងពីរលើក ។ ជនរងគ្រោះចំនួន​៣៤៦នាក់ បានបាត់​បង់ជីវិត​ដោយសារគ្រោះថ្នាក់នេះ ។

មូលនិធី​នេះ ​ស្ថិតក្រោមការត្រួតពិនិត្យ​ដោយក្រុមមេធាវី​នៅវ៉ាស៊ីនតោន​របស់លោក Ken Feinberg និង Camille S. Biros ។ គម្រោងនេះ​បានប្រកាស​កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយចាប់ផ្តើម​ទទួលយកការ​ទាមទារ​​ស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ​ចាប់ពីពេល​ឥឡូវនេះទៅ ។

ក្រុមគ្រួសារជនរងគ្រោះ​ទាំងអស់ ក៏មិនតម្រូវឲ្យទម្លាក់ចោក​ការប្តឹងផ្តល់​អ្វីនោះទេក្នុង​លក្ខខណ្ឌទទួលបានសំណងខាងលើនេះ ។ យន្តហោះ 737 MAX ឈប់ដំ​ណើរការ​ហោះ​ហើរ​តាំងតែ​ពីខែមីនា ឆ្នាំ២០១៩​មកម្ល៉េះ គឺក្រោយ​ពី​យន្តហោះប្រភេទ​នេះ​បានធ្លាក់​​ស្លាប់​មនុស្ស​រាប់រយនាក់​នៅក្នុងប្រទេសអេត្យូពីនិងឥណ្ឌូនេស៊ី ។

នាយកប្រតិបត្តិក្រុមហ៊ុនប៊ូអ៊ីងលោក Dennis Muilenburgបានថ្លែងនៅក្នុងសេចក្តី​ថ្លែងការណ៍មួយថា «យើងនៅតែបន្តបង្ហាញការអាណិតអាសូរយ៉ាងជ្រាលជ្រៅដល់ក្រុម​គ្រួសារនិងសាច់ញាតិជាទីស្រឡាញ់របស់ពួកគេដែលស្ថិតនៅលើយន្តហោះ​ជួបគ្រោះ​ថ្នាក់ ។ ការបើកមូលនិធិនេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់​យើងដើម្បីជួយដល់គ្រួសារដែលរងផលប៉ះពាល់»។

ក្រុមហ៊ុនបូអ៊ីងកាលពីនៅក្នុងខែកក្កដា ឆ្នាំ២០១៩បានប្រកាសថាខ្លួនមានផែន​ការចំ​ណាយ​ប្រាក់បន្ថែម​៥០លានដុល្លារ​ ដើម្បីគាំទ្រដល់​ការអប់រំនិងការពង្រឹង​សេដ្ឋ កិច្ច​​ដល់សហគមន៍ទាំងឡាយដែលទទួលរងផលប៉ះពាល់ ។

ការទាមទារប្រាក់សំណង​ពីក្រុមគ្រួសារជនរងគ្រោះ​ ត្រូវតែ​មានការបញ្ជាក់ថា មិនហួស​ពីថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នោះឡើយ ។ ការទាមទារសំ​ណងដែលមានលក្ខណៈ​គ្រប់​គ្រាន់ នឹងត្រូវផ្តល់ជូនទឹកប្រាក់គ្រប់ចំនួនក្នុងរយៈពេលដប់ថ្ងៃ ចាប់ពីថ្ងៃដែលពាក្យស្នើ​សុំរបស់ក្រុមគ្រួសារជនរងគ្រោះបានដាក់ស្នើសុំ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ដើម្បីទទួលបានប្រាក់សំណងនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print