ភ្នំពេញ ៖ តាមរយៈការបំភ្លឺពីសាក្សីដឹង រឿងហេតុចំនួន២នាក់ និងឆែកកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងកំណត់មុខសញខ្មាន់កាំភ្លេីងពីរនាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារមកលេីជនជាតិចិនដូចគ្នា នៅខណ្ឌទួលគោក ដេីម្បីចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់។
សូមរំឮកនិងបញ្ជាក់ថា មកដល់ពេលនេះ មានរយៈពេលបីថ្ងៃហេីយ ចាប់តាំងពីថ្ងៃកេីតហេតុទី២៧ ខែកញ្ញា ឆ្នាំ២០១៩ មកទល់ពេលនេះ ខណៈមានជនជាតិចិន និងចិនដូចគ្នា បានឈ្លោះប្រកែងគ្នារហូតឈានដល់ការផ្ទុះអាវុធចំនួន៣ គ្រាប់ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋាន និងកាហ្វេយីហោ «ហ្គ្រីនកាហ្វេ» ស្ថិតក្នុងក្រុងទី៨ ភូមិ៣ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែមិនបណ្ដាលឲ្យភាគីណាម្នាក់រងរបួសនោះឡើយ។
នៅអំឡុងពេលក្រោយកេីតហេតុ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណបាននៅឡើយទេ ដោយគ្រាន់តែដឹងថា ពួកគេមានគ្នា២នាក់ ប្រើប្រាស់អាវុធខ្លីមួយដើមមិនស្គាល់ម៉ាក ជិះរថយន្ដមួយគ្រឿង ម៉ាក Highlander ពណ៌ទឹកប្រាក់ បានបាញ់ស្រោចទៅដល់ជនរងគ្រោះជាជនជាតិចិនដូចគ្នា ចំនួន៣គ្រាប់ តែមិនបណ្ដាលឲ្យរងរបួសនោះទេ គ្រាន់តែបំផ្លាញសម្ភារនៅក្នុងហាងអស់មួយចំនួន ៕
ព័ត៌មានលំអិត អង្គភាពនគរដ្រេហ្គននឹងផ្សាយបន្ត