ផឹកប៉ះស្រាដាល់ វាយប្រពន្ធអោយឡេីងបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្ដ្រីម្នាក់រងនូវកណ្ដាប់ដៃលោកប្ដីបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹង នៅគ្រាដែលលោករបស់គាត់នាំគ្នាផឹកសុីស្រវឹងស្រឿងៗ ស្រាប់តែផ្ទុះហឹង្សាឡើងសង្ស័យជាជំងឺប្រចណ្ឌ ។

ហេតុការណ៍ហឹង្សាក្នុងគ្រួសារខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ និង០០នាទី ល្ងាចថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ តាត ធី ស្ថិតក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបង្ហើបថា ជនសង្ស័យដៃដល់ជាប្ដីត្រូវនគរបាលឃាត់សួរនាំឈ្មោះ ឆៃ រ៉ាន់ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ និងស្រ្តីជាប្រពន្ធរងរបួសបែកមុខបែកមាត់សន្លប់ស្ដូកស្ដឹងឈ្មោះ សន សុឺ អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ជនសង្ស័យជាប្ដី និងស្រ្តីរងរបួសជាប្រពន្ធ រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានខាងលើបន្តទៀតថា មុនកើតហេតុគេឃើញមានការផឹកសុីជំគ្នា ក្រោយមកបន្តិចលឺសម្លេងទំនាសពាក្យសម្ដីគ្នា ក៍ស្រាប់តែកើតហឹង្សាឡើងបណ្ដាលឲ្យស្រ្តីជាប្រពន្ធរងរបួស គេបញ្ជូនព្យាបាលភ្លាមៗនៅមណ្ឌលសុខភាពក្បែនោះ ចំណែកជនសង្ស័យដៃដល់ជាប្ដីត្រូវនគរបាលនាំសួរនាំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ដែលករណីហឹង្សាក្នុងគ្រួសារ(ប្ដីដាល់ប្រពន្ធ)នេះ ផ្ដើមចេញពីទំនាពីពាក្យសម្ដី(ភ្លើងប្រចណ្ឌ) ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print