មួយខែហើយ ជនត្រូវចោទហែកគុកខេត្តកណ្តាលរត់គេចខ្លួន មិនទាន់ចាប់បានមកវិញទេ 

ចែករំលែក៖

ខេត្តកណ្តាល ៖ អស់រយៈពេលមួយខែហើយ ជនត្រូវចោទហែកគុកខេត្តកណ្តាលរត់គេចខ្លួន កាលពីថ្ងៃទី២៨ សីហា ២០១៩ មកដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩មិនទាន់ចាប់បានមកវិញនៅឡើយទេ។ មជ្ឍដ្ឋានជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើប្រធានពន្ធនាគារខេត្តកណ្តាល ដែលធ្វេសប្រហែស ក្នុងការគ្រប់គ្រងមន្ត្រីក្រោមឪវាទ បណ្តាលអោយជនត្រូវចោទម្នាក់ឡើងលើរបងពន្ធនាគារទាំងកណ្តាលថ្ងៃត្រង់ផ្លោះរត់គេចខ្លួនបាត់ ។

សូមរំលឹកថា ៖ ជនត្រូវចោទដែលរត់គេចខ្លួនមានឈ្មោះម៉ាន អីទ្រះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នក​បើក​រថយន្ត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានលោក រស់ ផុនចាន់និមល ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធបណ្តោះអាសន្នពីបទ”អំពើរលួច” ដែលប្រព្រឹត្តនៅភូមិជ្រោយមេត្រីលើ ឃុំជ្រោយឬស្សី ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ សីហា ២០១៩ តាមមាត្រា៣៥៣,៣៥៦ នៃក្រុមព្រហ្មទណ្ឌ។

ពាក់ពន្ធ័និងជនត្រូវចោទដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួនបាត់នោះអ្នកសារព័ត៌មានទំនាក់ទំនងទៅលោក ចាត ស៊ីនាង ប្រធានពន្ធនាគារ លោកឆ្លើយថា រវល់។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានប្រាប់អោយដឹងថា លោកបានចេញដីការចាប់ខ្លួនជនត្រូវចោទនោះហើយ និងចោទបទល្មើសបន្ថែមទៀត ពីបទ”លួចរត” តាមមាត្រា៥៦០ ,​៥៦១នៃក្រមព្រហ្មទណ្ឌ។

មជ្ឍដ្ឋានជាច្រើនកំពុងរង់ចាំមើលថា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល មានសមត្ថភាព ចាប់ជនត្រូវចោទដែលផ្លោះរបងពន្ធនាគាររត់គេចខ្លួននោះ បានមកដាក់ពន្ធនាគារវិញដែរឬទេ? ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print