បុគ្គលិកកាសុីណូអុីងជ័រជាង៤០នាក់​ នាំគ្នាតវ៉ា​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖ ករណីបុគ្គលិកកាសុីណូអុីងជរ័​ នៅជិតរង្វង់មូលតោ២ ប្រមូលផ្តុំគ្នាធ្វើការតវ៉ាជាមួយក្រុមហ៊ុនកាលពី​ យប់ថ្ងៃ០១តុលា២០១៩​។ នេះបើតាមលោកយ៉ូវ ខេមរ៉ា​ ប្រធានមន្ទីរការងារ​ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ​។

លោកថា​ ទទួល​ព័ត៌មាន​នេះភ្លាមៗ​ មន្ត្រីជំនាញបានចុះទៅសម្របសម្រួលដោះ​ ស្រាយ ដោយបញ្ជាក់តាមរបាយការណ៍ថា កាស៉ីណូនេះមានកម្មករនិយោជិត​ សរុប ៦០៩ នាក់ ស្រី ២៤៦ នាក់(សម្រាប់កម្មករនិយោជិតចូលរួមតវ៉ាមានចំនួន ជាង៤០ នាក់) ក្នុងនោះមានការ​ ទាមទាចំនួន៤ចំណុច៖

១– ការបញ្ចប់កិច្ចសន្យារបស់ប្រធានក្រុម ពីរ នាក់ត្រូវទូទាត់តាមច្បាប់។

២– ការរក្សាលុយធីបដោយបុគ្គលដែលទទួលបាន ។

៣– ផ្លាស់ប្តូរឥរិយាបទ ឲ្យតម្លៃ និងភាពស្មើសិទ្ធិរវាងកម្មករនិយោជិតខ្មែរ និងបរទេស ។

៤– ត្រូវចុះបញ្ជិកាបេឡាជាតិសន្តិសុខសង្គមលើរបបគ្រោះថ្នាក់ការងារ និងថែទាំសុខភាព ។

លោកប្រធានមន្ទីរបញ្ជាក់ថា​ ក្រោយការសម្រុះសម្រួលពីមន្រ្តីជំនាញទទួល​ បានលទ្ធផលសះជា​វិញហើយ ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print