ប្រទេសថៃ ៖ ពលករខ្មែរម្នាក់ ធ្វើការប្រមូលសំរាមនៅក្នុងក្រុងPattaya ត្រូវរថយន្តបុកដាច់ជេីងទាំងសងខាង ក្រោយមកបានស្លាប់ កាលពីវេលាម៉ោង០២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្របផ្លូវរថភ្លេីងជិតភូមិខៅតាឡូ សង្កាត់ណង់ព្រឺ ស្រុកបាងឡាលុង ខេត្តឈុនបុរី
សមត្ថកិច្ចមូលដ្ឋានថា សពជនរងគ្រោមានឈ្មោះ ឈួន ប៊ុនរឿន ភេទប្រុស ២៨ ឆ្នាំ សញ្ជាតិខ្មែរ ស្រុកកំណើតរស់នៅស្រុកមង្គលបូរី ខេត្ត បន្ទាយមាន ជ័យ បានរងរបួសដាច់ជេីងទាំងសង ខាង។
ចំណែកឯរថយន្តបង្កម៉ាក Nissan Sylphy ពាក់ស្លាកលេខ 4 กฌ 4462 បាងកក បេីកបរដោយបុរសជនជាតិថៃម្នាក់ស្រវឹងបានបេីកទៅបុកគូទរថយន្ដប្រមូលសំរាម ពាក់ស្លាកលេខ 73-3948 របស់ក្រុមហ៊ុនEastern Green World គ្រាដែលជនរងគ្រោៈកំពុងធ្វើសកម្មភាពប្រមូលសំរាមតាមទីសាធរណៈរួចហើយកំពុងឈពីក្រោយគូថរថយន្តក៏បុកបណ្ដាលអោយរងរបួសធ្ងន់ ។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវសមត្ថកិច្ចសង្គ្រោះដឹកបញ្ជូនយកទៅព្យាបាលបន្ទាន់នៅមន្ទីរពេទ្យក្នុងស្រុកបាងឡាលុង បន្ទាប់មកក៏ត្រូវបានផុតដង្ហេីម ៕ នឹម វណ្ណា