ភ្នំពេញ ៖ ថ្មីៗនេះ ផ្ទុះការរិះគន់ពីអ្នកលេង បណ្តាញសង្គមហ្វេសប៊ុក ករណីសត្វនៅភ្នំតាម៉ៅ ហេតុអ្វីទុកគ្នាអោយស្គម ស្គាំងអត់អីស៊ីបែបនេះ?ក្នុងន័យចោទសួរទៅលេី អ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ ទាំងយកថវិការជាតិក៏មាន លុយបានពី ចំណូលពីអ្នកទេសចរណ៍ក៏មាន តើអភិវឌ្ឍន៍បានអ្វីខ្លះ? នេះជាចម្ងល់មហាជនដែលបានលេីកឡេីងនៅលេី បណ្តាញដ៏មានប្រិយភាពមួយនេះ ។
អង្គភាពនគរដ្រេហ្គន សូមដកស្រង់ខ្លឹម សារទាំងស្រុងដែលបានសរសេរបង្ហោះបង្ហាញពីទក្ខសោកអាណិតសត្វនៅក្នុងសួនសត្វភ្នំតាម៉ៅដូចខាងក្រោមនេះ ៖
អានិតណាស់ឃើញផ្ទាល់នឹងភ្នែក! នៅសួនសត្វភ្នំតាម៉ៅ ហេតុអ្វីទុកគ្នាអោយស្គមស្គាំងបែបនេះ?
យោងតាមគណនីហ្វេសបុកដែលមាន ឈ្មោះថា ស្លាប៉ាកា អព្យាក្រឹត្យបានសរសេររៀបរាប់ថា៖”អ្នកគ្រប់គ្រងសួនសត្វភ្នំតាម៉ៅ យកលុយទៅចិញ្ចឹមស្ពឺ បានទុកអោយសត្វព្រៃនៅសួនសត្វមួយ នេះក្លាយជារបៀបនេះ ។ ថវិការជាតិក៏មានលុយចំណូលអ្នកទេសចរណ៍ក៏មាន តើអភិវឌ្ឍន៍បានស្លីខ្លះហើយ ?ម៉ែអាយ៉ាប់”។
តាមរយ:ការលើកឡើងនេះមានមតិមហាជនជាច្រើនបានចូលរួមខមិន និងបញ្ចេញមតិជុំវិញរឿងនេះ ដោយខ្លះលើកឡើងថា បើចិញ្ចឹមរបៀបនេះ គួរលែងគ្នាឲ្យមានសេរីភាពទៅប្រសើរជាងកុំឲ្យមានបាបកម្ម អ្នកខ្លះថាយកលុយចូលហោប៉ៅ ពុករលួយ ឯអ្នកខ្លះនិយាយថា គួរតែយកនាក់គ្រប់គ្រងសត្វ ចេះស្រឡាញ់និងអភិរក្សសត្វមិនស្រឡាញ់ទេមិនអាចចិញ្ចឹមបានទេ។ ហេតុដូច្នេះសត្វទាំងនោះនឹងបាត់បង់ជាក់ជាមិនខានដោយសារដាច់ពោះស្លាប់។
ពាក់ព័ន្ធមតិមហាជនរិះគន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកលេីកឡេីងខាងលេីនេះ ក៏មានអ្នកលេងហ្វេសប៊ុកភាគីម្ខាងទៀត បានសរសេរបង្ហោះបង្ហាញពីខ្លឹមសារដូចខាងក្រោមនេះថា ៖
ការណ៍ពិតនៅពីក្រោយសត្វព្រៃភ្នំតាម៉ៅ
Please help share wide and far to clear the misunderstanding‼️
សួនសត្វព្រៃភ្នំតាម៉ៅមិនមែនជាសួន សត្វកំសាន្តដែលសំបូរទៅដោយ សត្វព្រៃគួរឲ្យស្រលាញ់មានសាច់មានឈាមយើងទៅកំសាន្តលេងនោះទេ វាគឺជាផ្នែកមួយនៃជំរកសត្វព្រៃដែលខាងក្រុមជំនួយ PTWRC ជួយសត្វព្រៃដែលរងគ្រោះពីការជួញដូរខុសច្បាប់ សត្វព្រៃដែលជិតផុតពូជ សត្វព្រៃដែលរងគ្រោះនឹងបញ្ហាផ្សេងៗទៀត។
សត្វនៅទីនេះត្រូវបានក្រុមជួយសង្គ្រោះមើលថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ គេនឹងធ្វើការលែងវា នៅពេលដែលវាមានសុខភាពល្អ និងសាំជាមួយមជ្ឈដ្ឋានជុំវិញ និងអាចរកចំនីអាហារខ្លួនឯងបាននៅតំបន់ព្រៃដែលអភិរក្ស!!!!
សំនួរ៖ ហេតុអ្វីបានសត្វស្គមម្ល៉េះ?
ចំលើយ៖ មានទាំងស្គម មានទាំងលើសទំងន់ សត្វខ្លះស្គមដោយសារជំងឺ សត្វខ្លះស្គមដោយសារការចាប់បង្ខាំងអត់អាហារ ឬកំពុងស្ថិតក្នុងការស្ត្រេសដោយសារការប្រមាញ់ពីមេព្រាន ឬការដាក់ច្រវាក់យកទៅជួញដូរខុសច្បាប់ពីឧក្រិដ្ឌជន។
សំនួរ៖ ហេតុអ្វីបានជាហាមមិនឲ្យចំនីសត្វ?
ចំលើយ៖ សត្វទាំងនោះមានរបបអាហារត្រឹមត្រូវ មានចំនីអាហារគ្រប់គ្រាន់និងពេលវេលាជាក់លាក់ទៅតាមសុខភាព និងជំងឺនៃសត្វ។ បើសត្វដែលត្រូវបានបង្អត់ចំនីក្នុងរយះកាលយូរអ្នកមិនអាចឲ្យចំនីវាស៊ីបានច្រើននោះទេ ត្រូវចាប់ផ្តើមពីតិចទៅល្មម។
សត្វខ្លះមានជំងឺក្នុងខ្លួនដែលមិនដឹង ដូចជាជំងឺបេះដូង, ខ្សោយក្រលាន, មានដុំសាច់, បញ្ហាសរសៃឈាម ដែលយើងមិនដឹងមិនឃើញដោយភ្នែកទទេរ។ អាហារដែលអ្នកឲ្យអ្នកគិតថាមិនអី! តែមានមនុស្សប៉ុន្មានអ្នកដែលគិតដូចអ្នកហើយលួចឲ្យចំនីវាដូចអ្នក??? តើអ្នកច្បាស់ដែលទេថាចំនីផ្លែឈើនោះគឺអាចឲ្យវាស៊ីបានទាំងឈឺ???
💢បញ្ចាក់៖
ខាងក្រុមជំរកសត្វព្រៃភ្នំតាម៉ៅកើតឡើងតាំងពីឆ្នាំ 1995។ ពួកគេបានជួយសង្គ្រោះសត្វព្រៃនិងអភិរក្សតំបន់ព្រៃដែលជាជំរករបស់សត្វព្រៃយើង ដីយើង ដែលយើងមិនដែលនឹងគិតថាជួយជាប្រយោជន៍តែមើលតែជ្រុងមួយហើយអុជអាលយ៉ាងងងឹតងងុល។
ពាក្យចាស់លោកថាៈ “បើមិនជួយចូកជួយចែវ កុំយកជើងទៅរាលទឹក”។ មុននឹងថាទាំងមិនដឹង បើឃើញឲ្យទៅសួរម៉េចបានអញ្ចឹង មនុស្សមើលសួនមានតើម៉េចមិនសួរ? មកផុសឲ្យគេក្តៅក្រហាយទាំងមិនយល់ការណ៍??
💢សូមជួយស៊ែរដើម្បីបំបាត់ការយល់ច្រឡំ ៕ ដោយ ៖ ជាយក្រុង