រថយន្តសាំយុងបុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់មួយកង់រថយន្តបើកទៅមុខលែងរួច

ចែករំលែក៖

 

ភ្នំពេញ៖រថយន្តឈ្នួលដឹកអ្នកដំណើរបើកលឿនជ្រុលចង្កូតទៅ

បុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់មួយកង់ ចំណែកឯរថយន្តបើកទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១២ និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ២១៧ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿងពាក់ស្លាកលេខកណ្ដាល2C-2565បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ ២១៧ ក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនខណៈមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅខាងមុខធនាគារអេស៊ីលីដា បណ្ដាលឱ្យដាច់មួយ កង់ ហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះក៏មិនបង្កឱ្យមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសម្ថកិច្ចជំនាញចរាចរចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យផ្លូវគោករាជធានីភ្នំពេញរងចាំការដោះស្រាយគ្នានៅពេលក្រោយ។ជ្រោយពេជ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print