បុរសម្នាក់ថ្លើមធំហ៊ានចាប់ថើបស្រ្តីម្នាក់ទាំងកណ្តាលថ្ងៃ តុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្ត​កណ្តាល៖ បុរសម្នាក់ថ្លើមធំហ៊ានចាប់ថើបស្រ្តីម្នាក់ទាំងកណ្តាលថ្ងៃ ត្រូវលោក គឹម រត្ន័ណារិន ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៧ តុលានេះ បានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប្រទូស្តកេរខ្មាស” ដែលប្រព្រឹត្តនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តាមមាត្រា២៤៦នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទឈ្មោះ អឿ គីមយាង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកម្មករ ។

ជនរងគ្រោះឈ្មោះ កែវ ស្រី ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។

នគរបាលបានអោយដឹងថា នៅថ្ងៃកើតហេតុខាងលើមានឈ្មោះ កែវ ស្រី បានជិះម៉ូតូពីផ្ទះនៅភូមិពោធិកណ្តាល មកផ្ទះឈ្មោះឃុន ណេង ភេទស្រី នៅភូមិពោធិលើ ដើម្បីប្រមូលលុយតុងទីន ពេលដែលកំពុងតែឈរនិយាយគ្នាជាមួយឈ្មោះ ឃុន ណេង ស្រាប់តែមានឈ្មោះ អឿ គីមយាង បានមកចាប់អោបថើបឈ្មោះកែវ ស្រី ពេលនោះឈ្មោះកែវ ស្រី បានប្រតាយប្រតប់ និងទាញយកខ្សែភ្លើងវ៉ៃទៅលើឈ្មោះអឿ គីមយាង រួចដើរចេញមកផ្លូវ។

ក្រោយពីបានទទួលព័ត៌មានខាងលើកំលាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនឈ្មោះអឿ គីមយាង មកសាកសួរដើម្បីចាត់ការតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print