សាហាវមែនអារ.កសម្លាប់ប្រពន្ធហើយពេលសមត្ថកិច្ចចូលទៅធ្វើអន្តរាគមន៍កាប់ឲ្យរបួសម្នាក់ទៀត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបាន​ធ្វើសកម្មភាពអារ.កប្រពន្ធរបស់ខ្លួនឯង បណ្តាលឲ្យស្លាប់នៅលើផ្ទះហើយបានកាប់ មកលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឲ្យរបួសថែមទៀត ខណ:ចុះប្រតិបត្តិការបង្ក្រាបជាក់ ស្តែងនៅចំណុចភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សមត្ថកិច្ច ឃាត់ខ្លួនបាន ជនកំណាចរូបនេះកាលពី​វេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃ អាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីកើតហេតុជាងមួយម៉ោង។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកក្រូច ឆ្មារ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆយ ឈឿន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ​កសិករ រស់ នៅភូមិឃុំកើតហេតុខាងលើ ។ នៅម៉ោង៤រសៀលថ្ងៃកើតហេតុជនសង្ស័យ ផឹកស៊ីស្រវឹងបានប្រើអំពើហិង្សា អារ.ក ប្រពន្ធនឹងកណ្តៀវជិតដាច់ ដែលប្រពន្ធ ឈ្មោះ ខាន់ នូ អាយុ៥៨ឆ្នាំ។

ពេលឃើញ ប្រពន្ធមិនទាន់ស្លាប់ ប្តីកំណាចរូបនេះបានយកកាំបិតកាប់លើប្រពន្ធជាច្រើនកាំបិតទៀត រហូតស្លាប់យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុកកូនប្រុសម្នាក់ ឈ្មោះ ឈឿន ឆាយ អាយុ១០ឆ្នាំ រស់នៅកំព្រា ដោយឪពុកជាប់គុក ម្តាយបាត់បង់ជីវិត។ បន្ទាប់មកលោកអនុសេនីយ៍ទោ ឆេ ឡាង នាយរងប៉ុស្តិ៍ ទួលស្នួលទៅធ្វើអន្តរាគមន៍ ក៏ត្រូវជននេះកាប់នឹងកាំបិតផ្គាក់ ត្រូវចំ ក្បាល ដាច់លលាដ៍ក្បាលត្រូវបានក្រុម គ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាម ។

បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បាន សហការគ្នាជាមួយនគរបាលស្រុក ក្រូចឆ្មារចាប់ជនដៃដល់ទាល់តែបាន និង​រឹបអូស វត្ថុតាង មានកាំបិតផ្គាក់២ដើម និង​កណ្តៀវ ១ដើម។

ករណីនេះមន្ត្រីនគរបាលជំនាញបាន​បញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាន​នគរ បាលស្រុកក្រូចឆ្មារ ដើម្បីកសាង​សំណុ​ំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូង ឃ្មុំចាត់ការតាមច្បាប់៕ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print