ខេត្តកំពង់ធំ ៖ ក្មេងអាយុ១៣ឆ្នាំម្នាក់បានរងគ្រោះស្លាប់ ដោយសាររាលកែកាំភ្លើងកែច្នៃខ្យល់ពីក្មេងប្រុសម្នាក់ទៀតអាយុ១០ឆ្នាំ ខណៈអ្នកទាំង២នាក់តែងប្រើប្រាស់កាំភ្លើងនេះដើរបរបាញ់សត្វ ក្នុងទីកើតតំបន់បុស្សធំ ស្ថិតក្នុងភូមិភ្លង ឃុំត្បែង ស្រុកកំពង់ស្វាយ កាលពីម្សិលមិញ នាព្រឹកម៉ោង១០៖១០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ។
តាមប្រភពព័ត៌មានឲ្យដឹងថា សពក្មេងរងគ្រោះឈ្មោះ ម៉ឹង រ៉េ ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងក្មេងរួមដំណើរម្នាក់ទៀតឈ្មោះ រ៉ូ លាវ ភេទប្រុស អាយុ១០ឆ្នាំសព្វ រស់នៅជាមួយក្រុមគ្រួសារក្មេងរងគ្រោះ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា នៅថ្ងៃម៉ោងកើតហេតុខាងលើ ជនរងគ្រោះជាអ្នកកាន់កាំភ្លើងបញ្ចូលខ្យល់លីដាក់ លើស្មាដើម្បីដើរបរបាញ់សត្វ បានចេញដំណើរពីរោងចាំចំការស្វាយចន្ទី ប្រហែលចមង្ងាយ៥០ម៉ែត្រ ក៏បានចុះ ចាប់ត្រី រួចប្រគល់កាំភ្លើងឲ្យក្មេងប្រុសម្នាក់ទៀតដែលទៅជាមួយគ្នាឈ្មោះ រ៉ូ លាវ កាន់ម្តង ស្រាប់តែរាលកៃផ្ទុះចំ ក្មេងជនរងគ្រោះដួលផ្ងាក្រោយបាត់មាត់ឈឹង ហើយក៏អ្នកដឹកទៅកាន់មន្ទីរពេទ្យ អកុសលបានពាក់កណ្តាលផ្លូវ បានដាច់ខ្យល់ស្លាប់ ។
អាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកើតមានករណីបែបនេះ បាននាំគ្នាចុះមកពិនិត្យធ្វើកោសល្យវិច័យចប់សព្វគ្រប់ឃើញថា ក្មេងរងគ្រោះមានស្នាមរបួសនៅលើក្បាល មុតចូលសាច់ទំហំមួយ០១ស.ម ហើយបញ្ជាក់ថា ស្លាប់ដោយសារត្រូវគ្រាប់កង់ ជាអាវុធកែច្នៃ (កាំភ្លើងខ្យល់) ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជាយក្រុង