ភ្នំពេញ ៖ យុវជនម្នាក់បានបោកក្បាលស្លាប់គួរឲ្យអណោចអធម័និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តកុងតឺន័រ ពីក្រោយកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៏ ទី១០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ៣៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ គឹម សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបធ្វើការក្នុងតារាងបាល់ទាត់ នៅផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ស្នាក់នៅភូមិជីសាក់ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ។ មានស្រុកកំណើត នៅភូមិអូរបុិ: ឃុំជយោ ស្រុកចំការ លើ ខេត្តកំពង់ចាម។ រីឯម្នាក់ដែលរងរបួសស្រាលមានឈ្មោះ ពាង ចំរើន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក អចលណះទ្រព្យ ស្នាក់នៅផ្ទះលេខ61E1 ផ្លូវ63 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ ដោយឡែកខាងអ្នកបើករថយន្តមានឈ្មោះ ភាព រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅកំពង់ផែរ កែវផុស រស់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្រុកកំណើតនៅភូមិពង្រ សង្កាត់កណ្តាលដុំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ខាងលើជិះម៉ូតូនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CU- 4351 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលកំពុងឈប់ស្តុប មានក្បាលពណ៌លឿង ពាក់ស្លាកលេខព្រះស៊ីហនុ4A 2349 ទឹសដៅស្របគ្នាបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនិងម្នាក់ទៀតរង របួសស្រាល ត្រូវបានរត់ចេញពីកន្លែងកើត ហេតុបាត់ស្រមោល។
ភ្លាមៗនោះដែររថយន្តកុងតឺន័រមិនព្រមឈប់នៅនិងកន្លែងនោះទេព្យាយាមបើករត់តាមបណ្ដោយផ្លូវ៣៧១បានប្រមាណ២០០ម៉ែត្រត្រូវបានសមត្ថកិច្ចឃាត់បានរថយន្តរួមទាំងតៃកុងរថយន្តបញ្ជូនទៅប៉ុស្តិ៏ផ្សារដើមថ្កូវរងចាំជំនាញមកនិងប្រគល់ឲ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែងយករថយន្តបង្ករនិងតៃកុងរថយន្តទៅការិយាល័យចរាចរណ៏ផ្លូវគោកស្នងការាធានីភ្នំពេញរងចាំដោះស្រាយតាមផ្លវច្បាប់។
ចំណែកសពរងគ្រោះខាងលើក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅដំកល់នៅវត្តពោធិ៏ចិនតុងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ ភារ៉ា ដង្កោ