ខេត្តកំពង់ចាម ៖ តាមពិតលោក ហម វុទ្ធី ត្រូវបានលោក ផាន់ ប៊ុណ្ណា នាយរងការិព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តកំពង់ចាមនិងលោក សំ ណាល់ អធិការស្រុកបាធាយ ចាប់ឃាត់ខ្លួនយកទៅដាក់គុកតាមដីការតុលាការខេត្តកំពង់ចាមបាត់ហើយ ។
សូមបញ្ជាក់ថានៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោក ហម វុទ្ធី ដែលជាអតីត សមាជិកក្រុមប្រឹក្សាជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរចាប់ខ្លួនចោទពីបទ ( រួមគំនិតក្បត់ ) តាមមាត្រា 453 នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៕
...