តុលាការកំពូល​ នៅថ្ងៃទី២៨​ ខែតុលា​ ខាងមុខនេះ​ សវនាការរឿងក្តីយុវជន​ គង់​ រ៉ៃយ៉ា​ ករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៨​ ខែតុលា​ ខាងមុខនេះតុលាការកំពូល​​​ នឹងបេីកសវនាការរឿងក្តីយុវជន​ គង់​ រ៉ៃយ៉ា​ ករណីញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ ពាក់ព័ន្ធការប្រកាសលក់អាវលោកបណ្ឌិត​ កែម​ ឡី​ ។

លោក​ សំ​ សុគង់​ មេធាវីការពារក្តីយុវជន​ គង់​ រ៉ៃយ៉ា​ ថ្លែងប្រាប់​នៅរសៀលថ្ងៃទី១១​ ខែតុលា​ ថា​ សវនាការនេះ​ ជាការស្នេីសុំនៅក្រៅឃុំបណ្តោះអាសន្ន​ ហេីយលោកសង្ឃឹមថាតុលាការកំពូល​ នឹងអនុញ្ញាតអោយកូនក្តីនៅក្រៅឃុំ​ ។

លោកមេធាវី​ បន្តថា​ មានមូលហេតុច្រេីនយ៉ាងដែលតុលាការកំពូល​ គប្បីអនុញ្ញាតអោយកូនក្តីនៅក្រៅឃុំ​ ដោយលោក​ គង់​ រ៉ៃយ៉ា​ មានក្រុមគ្រួសារ​ មានកូនតូច​ និង​ សំណុំរឿងនេះ​ ត្រូវបានចៅក្រមស៊េីបសួរសាលាដំបូងរាជធានីភ្នំពេញ​ បិទការស៊េីបសួរហេីយ​ ។

យុវជន​ គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤ ផ្លូវបេតុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងមាត្រា៤៩៤និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ​ ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន​ ៖​ លោក​ ឃឹម ប៉ុណ្ណ ជាប្រធាន​ លោក សាលី ធារ៉ា​ លោក ទី ណេង​លោក សេង នាង​ លោក អ៊ុង សៀង ជាចៅក្រម
ប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ ។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩​ ប៉ូលិស បានចាប់ខ្លួនយុវជន៤នាក់ មានស្រី២នាក់​និងប្រុស២នាក់​ ដឹកនាំដោយយុវជន គង់ រ៉ៃយ៉ា ដែល បានប្រកាសលក់ អាវយឺត ដែលមានរូបលោក កែម ឡី ។

ប៉ុន្តែក្រោយការសាកសួរសមត្ថកិច្ចបានដោះលែង៣នាក់ឲ្យមានសេរីភាពវិញគឺបញ្ជូនតែយុវជន គង់ រ៉ៃ យ៉ា ម្នាក់ប៉ុណ្ណោះមកតុលាការ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print