អាមេរិកជំពាក់អង្គការសហប្រជាជាតិមិនព្រមសង ធ្វើឲ្យអង្គការនេះប្រឈមកង្វះប្រាក់ដំណើរការ

ចែករំលែក៖

នៅពេលនេះអាមេរិក ជាប្រទេសដែលត្រូវ​បង់ប្រាក់ច្រើនបំផុតនោះ បានជំពាក់អង្គការសហប្រជាជាតិ ដល់ ទៅ​ជាង​១លានដុល្លារ មិនព្រមទូទាត់ឲ្យ ធ្វើឲ្យអង្គការកំពូលមួយនេះប្រឈមនិងផលលំបាក។ ប្រាក់ដែលអាមេរិកជំពាកមាន ​៦៧៤លានដុល្លារ នៅក្នុងឆ្នាំ​២០១៩ និង​ឆ្នាំមុនៗ មាន​៣៨១លានដុល្លារ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានព្រមានថា អង្គការកំពូលរបស់ពិភព លោក នឹងត្រូវប្រឈម​កង្វះថវិការ មិនធ្លាប់មានក្នុងរយៈពេល​១០ឆ្នាំកន្លង​មក ។ 

ប្រាក់ដែលអង្គការសហប្រជាជាតិ​ ទទួលបានគឺ បានមកពី​ការចចូលរួមបង់ថវិការពីបណ្តាប្រទេសជាសមា ជិក ។​ តាមច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាត្រាទី​៧ដែលបានបង្កើតឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​១៩៤៥ បានបញ្ជាក់យ៉ាងច្បាស់ថា​ ប្រទេសជាសមាជិក ទាំង​១៩៣ប្រទេស មានកតព្វកិច្ច បង់ប្រាក់ដល់ អង្គការសហប្រជាជាតិ​ ហើយការបង់ប្រាក់នោះអាស្រ័យទៅលើប្រទេស និមួយៗ។

មូលនិធិសម្រាប់ដំណើរការអង្គការសហប្រជាជាតិ ដំណាក់កាលឆ្នាំ​២០១៩-២០២១ មានប្រាក់ចំណាយសរុប ជិត​១៤ ពាន់លានដុល្លារ​​ ក្នុងនោះ មានសកម្មភាពរួម​ ជិត ៥,៩ពាន់លានដុល្លារ ។ មូលនិធីសម្រាប់សកម្មភាព ចំនួន​១៤​​ សម្រាប់រក្សាសន្តិភាព  លើពិភពលោក​មាន​ជាង​៦,៥ ពាន់លានដុល្លារ​។

ចាប់តាំងពីឆ្នាំ​២០០០ មក ប្រាក់ដែលបណ្តាប្រទេសត្រូវ បង់បានកំណត់មាន ២២ភាគរយៈសម្រាប់ប្រទេសនិមួយៗ ក្នុងនោះ អាមេរិក បង់ប្រាក់ច្រើនជាងគេ គឺ ​៦៧៤ លានដុល្លារ ។ លំដាប់ទី​២គឺចិន មាន ៣៣៤លានដុល្លារ ជប៉ុន មាន​២៣៨លានដុល្លារ  អាល្លឺម៉ង ១៦៩លានដុល្លារ អង់គ្លេស ១២៧លានដុល្លារ …។ ចំណែកប្រទេស ក្រីក្រ គឺបង់ទាប់បំផុត ដោយមិនមានការបង្ខំឡើយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print