បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប​លឿន​ ​ទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួស

ចែករំលែក៖

ភ្នំពេញ : បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប​លឿន​ ​ទៅ​បុក​របាំ​ង​ថ្មចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​នារី​ម្នាក់​រងរបួសហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង៤ទៀបភ្លឺ ​ថ្ងៃ​ទី១៣ ខែតុលា ​ឆ្នាំ២០១៩ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងសង្កាត់​បឹង​រាំង ​ខណ្ឌ​ដូនពេញ ​រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស​ជនជាតិ​ចិន​ម្នាក់ ជា​អ្នក​បើករថយន្តស៊េរីទំនើបមួយ​គ្រឿង​ម៉ាក​ MERCEDES GL450 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​2H-9889 និងមាន​នារី​​ពីរ​នាក់ ​រួម​ដំណើរ​ជាមួយ ដោយ​ធ្វើ​ដំណើរតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ​ខណៈ​មក​ដល់​ចំណុច​ស្តុប​ប្រាសាទ​ពេជ្រ ​ដោយ​រថយន្ជដោយរថយយន្ជដោយរថយន្តលឿនពេកបានទៅបុករបាំងថ្មពុះចែកទ្រូង​ផ្លូវ​ពេញ​ទំហឹង ​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​ និង​របាំង​ថ្ម​រង​ការ​ខូចខាត​ពីរ​ផ្ទាំងផង​ដែរ​​ រី​ឯ​នារី​ម្នាក់​បាន​​រង​របួសជើង ​​​ត្រូវ​បាន​ដឹកតាមរ៉ឺម៉កម៉ូតកង់បី ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​​ផង​ដែរ​។

បន្ទាប់ពី​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន ​បានបានចុះមកដល់ទំនាក់ទំនង ​ទៅ​សមត្ថកទៅសមត្ថកិច្ចជំនាញចរាចរ​ចុះ​មក​​វាស់​វែង ​នស្ទូច​យក​រថយន្ត​​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ​​រងរង់ចាំដោះស្រាយគ្នា ​នៅនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print