ខេត្តស្វាយរៀង ៖ មង្គលការខុសវ័យ កូនក្រមុំអាយុ៧២ឆ្នាំ ចំណែកកូនកំលោះអាយុ៤០ឆ្នាំ បានដឹកដៃគ្នាចូលរោងជ័យ នៅថ្ងៃទី១៣ខែតុលានេះ បង្កការភ្ញាក់ផ្អើលដល់អ្នកខេត្តស្វាយរៀង។
បើទោះបីជាវ័យខុសជាងពាក់កណ្តាលអាយុយ៉ាងណាក៏ដោយអ្នកទាំងពីរព្រមដឹកដៃគ្នាចូលរោងការដោយមានចាស់ក្មេងចូលរួមអបអរសាទរក្នុងពិធីការនេះជិត១០០នាក់អ្នកផងដែរ។
បេីតាមការរៀបរាប់បុរសជាកូនកំលោះបាននិយាយថា
រូបគាត់ឃើញនិងស្គាល់ចិត្តគ្នាជាមួយក្រមុំដែលជាស្ត្រីមេម៉ាយកូន២នាក់នេះតាំងពីមុនបុណ្យភ្ជុំពោលគឺជាងមួយខែមកហើយរហូតមកដល់ថ្ងៃនេះបានសម្រេចចិត្តចូលរោងការតែម្តងដោយមិនគិតថាកូនក្រមុំក្រឬមានអ្វីនោះទេ។
ដើមហេតុធ្វើពួកគាត់ស្គាល់គ្នានោះដោយសារតែកូនកំលោះមកលេងនៅក្នុងភូមិនេះ(ផ្ទះមិត្តភ័ក្រ)នៅភូមិ ទួលអង្គប់ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្តស្វាយរៀងហើយក៏ឃើញគ្នា ចាប់ចិត្តស្រលាញ់គ្នារហូតដល់ខាងប្រុសសាររភាពសុំស្នេហ៍ពីកូនក្រមុំនិងព្រមព្រៀងគ្នាមានចាស់ទុំទាំងសងខាងដោយចូលស្តីដណ្តឹងនិងរើសយកថ្ងៃល្អចូលការតែម្តងទៅ។
កូនកំលោះបានបញ្ចាក់ថា៖រូបគាត់ព្រមស្រលាញ់គ្នាជាមួយកូនក្រមុំដោយសារក្តីស្រលាញ់និងអាណិតមិនគិតចាស់ក្មេងមានក្រនោះឡើយសំខាន់ចេះស្រលាញ់មើលថែគ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន៕