ដូចម៉្លេះ!! គ្រប់គ្នាភ័យស្ទើរលស់ព្រលឹង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ពលរដ្ឋបានប្រទះឃើញហើយរាយការណ៍ប្រាប់សមត្តកិច្ចថា  មានគ្រាប់បែក២គ្រាប់គេដាក់នៅលើធុងសំរាមម្តុំទួលខ្សាច់ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃ១៤ខែតុលាឆ្នាំ២០១៩នេះ សមត្ថកិច្ចដែលចុះពិនិត្យបញ្ជាក់ថា ជាគ្រាប់បែកជរ័ទេ ។

តាមនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់លេខ៤ប្រាប់ថា គ្រាប់បែកជរ័នេះមើលទៅដូចបេះបិទទៅនឹងគ្រាប់បែកមែនទែនចឹង និងថាទំនងជាមានក្មេងលេងហើយចោលនៅទីនោះ ពលរដ្ឋប្រទះឃើញភយ័ខ្លាច ទើបរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យ ។ បច្ចុប្បន្នគ្រាប់បែកជរ័នេះសមត្ថកិច្ចបាន យកចេញហើយ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print